• 2022-11-29 04:10:00
  • ព័ត៌មាន

ប្អូនៗបាក់ឌុប! មកដឹងពីតិចនិចរបស់សិស្សឆ្នើមនិទ្ទេស A អៀង មួយហេង ត្រៀមខ្លួន១ថ្ងៃមុនប្រឡង

  • 2022-11-29 04:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីតសិស្សឆ្នើមទទួលបាននិទ្ទេស A នាឆ្នាំ២០២១ នៅវិទ្យាល័យ ហ៊ុន សែន ស្អាង ខេត្តកណ្ដាល កញ្ញា អៀង មួយហេង បានប្រាប់មកកាន់ Sabay អំពីតិចនិចត្រៀមខ្លួនរបស់កញ្ញាមួយថ្ងៃមុនពេលប្រឡងមកដល់ ដើម្បីចែករំលែកបទពិសោធទៅកាន់ប្អូនៗបេក្ខជនដែលត្រៀមប្រឡងបាក់ឌុបនាពេលឆាប់ៗខាងមុខនេះ។

សិស្សឆ្នើម អៀង មួយហេង សព្វថ្ងៃកញ្ញាកំពុងបន្តការសិក្សា នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ជំនាញ ឱសថសាស្ត្រ កញ្ញាបានលើកឡើងថា សំរាប់មួយថ្ងៃមុនប្រលងចំណុចសំខាន់សំរាប់ខ្ញុំគឺ៖

ទី១. ការបិទឈ្មោះរបស់បេក្ខជននឹងចាប់បិទនៅពេលព្រឹក មុនប្រលងមួយថ្ងៃ វាពិតជាសំខាន់ដែរយើងត្រូវ មើលឈ្មោះ លេខតុ លេខបន្ទប់ អោយច្បាស់ (បើអាចគួរតែស្វែងរកបន្ទាប់ដែលយើងត្រូវប្រលងអោយហើយចៀសវាង ពិបាកក្នុងការរកនៅព្រឹកថ្ងៃប្រលង)។

ទី២. គួររៀបចំសម្ភារៈប្រលងអោយបានរួចរាល់មុន អាចជាប៊ិក បន្ទាត់ កាតប្រឡង ល។ល។(បើអាចពេលយប់មុនថ្ងៃប្រលងមួយថ្ងៃ) ពិសេសគួរតែរៀបចំដាក់នៅទីកន្លែងតែមួយជាមួយសម្ភារៈដែលត្រូវយកទៅ ចៀសវាងការភ្លេច។

ទី៣. ចំណីអាហារដែរត្រូវញាំក៏គួរតែប្រុងប្រយត្ន័ ព្រោះរបស់ខ្លះអាចធ្វើអោយឈឺពោះ ឬបញ្ហាផ្សេងៗទៀត ដែលអាចបង្កជាការរំខានមួយក្នុងពេលប្រលងរបស់យើង ។

ជាចុងក្រោយ សិស្សឆ្នើមនិទេ្ទស A រូបនេះ ក៏បានសុំណូមពរឲ្យសិស្សានុសិស្សទាំងអស់គ្នាព្យាយាមធ្វើលំហាត់ និងទន្ទេញមេរៀនអោយបានច្រើន ដើម្បីការចងចាំល្អរហូតដល់ថ្ងៃប្រឡងបាក់ឌុប ជាពិសេសកុំភ្លេចវាស់ស្ទង់រៀនធ្វើលំហាត់វិញ្ញាសាចាស់ៗដែលចេញប្រឡងពីឆ្នាំមុនថាតើ ក្រសួងជាទូទៅចេញលំហាត់របៀបណា និងឲ្យពិន្ទុរបៀបណាជាដើមដើម្បីទទួលបានលទ្ធផលល្អគ្រប់មុខវិជ្ជា ៕

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី