• 2022-12-05 01:50:15
  • ព័ត៌មាន

អាមេរិកមាន ៥០រដ្ឋ ចុះរដ្ឋណាមានប្រជាជនរាក់ទាក់ចំពោះទេសចរបរទេសជាងគេ?

  • 2022-12-05 01:50:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហរដ្ឋអាមេរិក ជាប្រទេស១ដែលត្រូវបានគេស្គាល់ថាមានរដ្ឋសរុបរហូតដល់ ៥០រដ្ឋ ហើយតាមរដ្ឋនីមួយៗ មានប្រពៃណី វប្បធម៌ និងរបៀបរស់នៅខុសៗគ្នា។ ក្នុងចំណោមរដ្ឋសរុបទាំង ៥០នៅអាមេរិក មានរដ្ឋ១ ជាប់កំពូលតារាងដែលមានប្រជាជន រួសរាយរាក់ទាក់ និង ស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះភ្ញៀវទេសចរដែលទៅលេងទីនោះ។

រដ្ឋ មីនីសូតា ឈរលើគេនៅលើកំពូលតារាងមានប្រជាជនរួសរាយបំផុតនៅសហរដ្ឋអាមេរិក។ មិនតែប៉ុណ្ណោះ រដ្ឋមួយនេះ មានបឹងរហូតដល់ទៅ ១១០០០បឹងឯណោះ។ មានទីតាំងជាប់ព្រំដែនជាមួយប្រទេសកាណាដា រដ្ឋនេះមានកន្លងទាក់ទាញសំខាន់ៗដូចជា Mall of America, ទីក្រុង Minneapolis និង បឹងយក្ស Lake Superior ជាដើម។

ក្នុងនាមជារដ្ឋដែលមានភាពរាក់ទាក់បំផុតនៅអាមេរិក រដ្ឋមីនីសូតា មានប្រជាជនរស់នៅសរុបប្រមាណជាង ៥លាននាក់ (ស្ថិតិឆ្នាំ២០២១) ដោយមានទីក្រុង Saint Paul ជាទីក្រុងប្រចាំរដ្ឋមួយនេះផងដែរ។ ពាក់ព័ន្ធនឹងផ្ទៃក្រឡាវិញ រដ្ឋមីនីសូតា មានផ្ទៃដីសរុប ២២៥,១៨១គីឡូម៉ែត្រក្រឡា៕

ប្រភព ៖ https://www.theworldbucketlist.com/friendliest-us-states/

អត្ថបទ ៖ សង្ហា

មតិយោបល់