• 2022-12-05 03:20:00
  • ព័ត៌មាន

ស៊ូឡើងណាកូន! ឪពុកម្ដាយនៅជាកម្លាំងចិត្តកូននៅខាងក្រៅណា

  • 2022-12-05 03:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទិដ្ឋភាពនៅខាងមុខមណ្ឌលប្រលងបាក់ឌុបនីមួយៗ មានសភាពស្ងប់ស្ងាត់ធម្មតា ក្រោយសិស្សបានចូលទៅតាមបន្ទប់រៀងខ្លួន។ ដោយឡែក អាណាព្យាបាលនៅខាងក្រៅរបង នៅតែបន្តរង់ចាំ ដោយចិត្តអន្ទះសា អើតលឿមៗ ជូនពរកូន ដោយអារម្មណ៍រំភើបបំផុត។

នៅថ្ងៃទី០៥ ខែធ្នូ ទីបំផុតពេលវេលារង់ចាំរបស់ប្អូនៗដើម្បីបញ្ចប់ឆ្នាំសិក្សា២០២១-២០២២ ក៏បានឈានចូលមកដល់។ ដើម្បីជាកម្លាំងចិត្តដល់កូនៗឪពុកម្ដាយស៊ូអង្គុយរងចាំនៅខាងក្រៅ ដោយចិត្តកង្វល់ បូកផ្សំនឹងស្នាមញញឹម ដោយក្ដីសង្ឃឹមថានឹងអាចឆ្លងផុតដំណាក់កាលមួយនេះ ឆ្ពោះទៅរកអនាគតដ៏ល្អ។ ឪពុកម្ដាយទោះមិនអាចជួយអ្វីបាន ក៏ត្រឹមនៅរង់ចាំ។

ខាងក្រោម នេះគឺជារូបភាព ផ្ដិតយកនៅតាមមណ្ឌលប្រឡងទូទាំងខេត្តសៀមរាប ឃើញហើយរំជួលចិត្តតែម្ដង៖

ប្រភព៖ Anti-Corruption Unit

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់