• 2022-12-05 04:00:00
  • ព័ត៌មាន

អាណិតណាស់! បើកឆាកថ្ងៃដំបូង បេក្ខជនច្រើនរូបខ្យល់គរ វិលមុខ ដួលសន្លប់ ខ្លះប្រឡងបណ្ដើរព្យួរសេរ៉ូមបណ្ដើរ

  • 2022-12-05 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី០៥ ខែធ្នូ ទីបំផុតពេលវេលារង់ចាំរបស់ប្អូនៗដើម្បីបញ្ចប់ឆ្នាំសិក្សា២០២១-២០២២ ក៏បានឈានចូលមកដល់។ បេក្ខជនប្រឡងនៅតាមមណ្ឌលមួយចំនួន មានបញ្ហាសុខភាព នៅក្នុងអំឡុងពេលប្រឡងក្នុងដំណើរសំណេរប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ។ នេះបើតាមទំព័រហ្វេសបុកផេករបស់ អង្គភាពប្រឆាំងអំពើពុករលួយ (Anti-Corruption Unit)។

ពិតជាគួរឱ្យអាណិតខ្លាំងណាស់ ប្រឡងបើកឆាកថ្ងៃដំបូង មានបេក្ខជនជាច្រើនរូបខ្យល់គរ វិលមុខ ខ្លះប្រឡងបណ្ដើរទាំងល្ហិតល្ហៃ ខ្លះប្រឡងបណ្ដើរព្យួសេរ៉ូម និងអុកស៊ីហ្សែនបណ្ដើរ ត្រូវដាក់ដាច់ដោយឡែកក្នុងមណ្ឌលប្រឡង ដើម្បីតាមដានសុខភាព។ បើទោះបីបេក្ខជនមានបញ្ហាសុខភាពបន្តិចបន្ទួចក្ដី តែដំណើរការនៃការប្រឡងក៏ស្ថិតក្នុងការបន្តយ៉ាងប្រក្រតី ហើយអ្នកដែលមានបញ្ហាសុខភាពត្រូវបានតាមដាន ព្យាបាលយ៉ាងយកចិត្តទុកដាក់បំផុតពីពីអ្នកសង្គ្រោះបឋម និងក្រុមគ្រូពេទ្យប្រចាំការនៅតាមមណ្ឌលប្រឡងរបស់ខ្លួន ៕

ប្រភព៖ អង្គភាពប្រឆាំងអំពើពុករលួយ

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់