• 2022-12-05 08:15:00
  • ព័ត៌មាន

ប្រុងប្រយ័ត្នឱ្យមែនទែនប្អូនៗ! បេក្ខជនម្នាក់ទៅប្រឡង ជួបគ្រោះថ្នាក់ចរាចរណ៍(ជិះបុកគោ)សំណាងមិនមានអីធ្ងន់ធ្ងរ

  • 2022-12-05 08:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមការផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការរបស់អង្គភាពប្រឆាំងអំពើពុករលួយនៅមុននេះបន្តិច បានឱ្យដឹងថា នៅមណ្ឌលវិទ្យាល័យសុខាផល្លី ខេត្តកំពង់ស្ពឺមានបេក្ខជនម្នាក់ទៅប្រឡង ជួបគ្រោះថ្នាក់ចរាចរណ៍(ជិះបុកគោ)សំណាងមិនមានអីធ្ងន់ធ្ងរ ។

បេក្ខជនដែលជួបគ្រោះថ្នាក់នោះ មានឈ្មោះ ភុំ សំរិត បន្ទប់លេខ៣ លេខតុ៦៥ បានជួបគ្រោះថ្នាក់ចរាចរណ៍ គឺជិះបុកគោ ស្របពេលដែលកំពុងធ្វើដំណើរមកប្រឡងបាក់ឌុបថ្ងៃទីមួយ ខណៈនេះ ក្រុមគ្រូពេទ្យបានរុំរបួសជូន និងបានបន្តការប្រឡងជាធម្មតាផងដែរ។

ចំពោះករណីកើតឡើងនេះ សូមបេក្ខជនទាំងអស់ដែលធ្វើដំណើរទាំងទៅនិងមកមណ្ឌលប្រឡងរបស់ខ្លួន សូមបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ៕

ប្រភព៖ អង្គភាពប្រឆាំងអំពើពុករលួយ

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់