• 2022-12-06 03:10:00
  • ព័ត៌មាន

ក្រសួងអប់រំ អំពាវនាវឱ្យបេក្ខជនប្រឡងទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អ សុខភាពសំខាន់ណាស់!

  • 2022-12-06 03:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅព្រឹកថ្ងៃទី២នេះ មានបេក្ខជនមកពីបណ្ដាខេត្តមួយចំនួន ដែលមានបញ្ហាសុខភាពនៅក្នុងដំណើរសំណេរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២។ ពិតជាគួរឱ្យអាណិតខ្លាំងណាស់ មានច្រើនរូបខ្យល់គរ វិលមុខ ខ្លះប្រឡងបណ្ដើរទាំងល្ហិតល្ហៃ ខ្លះប្រឡងបណ្ដើរព្យួសេរ៉ូម និងអុកស៊ីហ្សែនបណ្ដើរ ត្រូវដាក់ដាច់ដោយឡែកក្នុងមណ្ឌលប្រឡង ដើម្បីតាមដានសុខភាព។ អ្នកដែលមានបញ្ហាសុខភាពត្រូវបានតាមដាន ព្យាបាលយ៉ាងយកចិត្តទុកដាក់បំផុតពីពីអ្នកសង្គ្រោះបឋម និងក្រុមគ្រូពេទ្យប្រចាំការនៅតាមមណ្ឌលប្រឡងរបស់ខ្លួនផងដែរ។

ជាមួយគ្នានេះផងដែរ ក្រសួងអប់រំ យុវជន និងកីឡា ជំរុញលើកចិត្តឱ្យបេក្ខជនប្រឡងទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អ សម្រាក និងបរិភោគអាហារឱ្យបានគ្រប់គ្រាន់ប្រកបដោយអនាម័យ ដើម្បីទទួលបានលទ្ធផលល្អប្រសើរក្នុងការប្រឡង។ យ៉ាងណាមិញ បើទោះបីបេក្ខជនមានបញ្ហាសុខភាពបន្តិចបន្ទួចក្ដី តែដំណើរការនៃការប្រឡងក៏ស្ថិតក្នុងការបន្តយ៉ាងប្រក្រតី ហើយអ្នកដែលមានបញ្ហាសុខភាពត្រូវបានតាមដាន ព្យាបាលយ៉ាងយកចិត្តទុកដាក់បំផុត ។

សូមជម្រាបថា នៅថ្ងៃប្រឡងទី០១នៃការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ឆ្នាំសិក្សា២០២២នេះ មានបេក្ខជនច្រើនរូបមានបញ្ហាសុខភាពកើតឡើង ខណៈនៅព្រឹកថ្ងៃទី០២ ជាថ្ងៃប្រឡងបញ្ចប់ហើយនៅតែបន្តមានបេក្ខជនច្រើនរូបនៅតាមមណ្ឌលផ្សេងៗបន្តមានអាការៈសុខភាពមិនប្រក្រតី ដួលសន្លប់ អស់កម្លាំង កើតមានឡើងដដែល ក្នុងនោះបេក្ខជនមួយចំនួន បានបន្តការប្រឡងឡើងវិញក្រោមការយកចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យ បន្ទាប់ពីមានអាការៈធូរស្រាល ៕

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់