- 2022-12-06 04:05:00
- ព័ត៌មាន
គំរូមុនគេហើយ! អភិបាលខេត្តកោះកុង ប្រកាសផ្ដល់រង្វាន់ធំខ្ទង់ពាន់ដុល្លារដល់បេក្ខជននិទ្ទេស A របស់ខេត្ត!
- 2022-12-06 04:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គំរូមុនគេហើយ! អភិបាលខេត្តកោះកុង ប្រកាសផ្ដល់រង្វាន់ធំខ្ទង់ពាន់ដុល្លារដល់បេក្ខជននិទ្ទេស A របស់ខេត្ត!
ចន្លោះមិនឃើញ
លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានប្រកាសផ្តល់នូវរង្វាន់លើកទឹកចិត្តឧបត្ថម្ភថវិកា ៤លានរៀល និងកុំព្យូទ័រយួរដៃ ១គ្រឿងបន្ថែមទៀត ដល់សិស្សានុសិស្សដែលដណ្ដើមបាននិទ្ទេស A ក្នុងឆ្នាំសិក្សា២០២១-២០២២ នៅខេត្តកោះកុង ។ ការប្រកាសនេះបានធ្វើឡើងក្រោយពេលលោកជំទាវអញ្ជើញជាអធិបតីភាពក្នុងពិធីបើកកញ្ចប់វិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) នៅមណ្ឌលប្រឡង កាលពីព្រឹកថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០២២ ។
លោកជំទាវ មិថុនា ភូថង អភិបាលខេត្ត ក៏បានអំពាវនាវឲ្យសិស្សា-នុសិស្ស ខិតខំឲ្យអស់ពីសមត្ថភាព យកចំណេះដឹងពិតធ្វើការប្រកួតប្រជែង និងបានមានប្រសាសន៍លើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ធ្វើឲ្យបានរួចរាល់ លើគ្រប់វិញ្ញាសា ដោយត្រូវគោរពឲ្យបានខ្ជាប់ខ្ជួន នូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ជៀសវាងមានបញ្ហាកើតឡើងជាយថាហេតុនឹងនាំឲ្របេក្ខជនទទួលបានលទ្ធផលមិនល្អក្រោយពេលប្រឡង។
លោកជំទាវបានបញ្ជាក់បន្ថែមទៀតថា សិស្សានុសិស្សដែលដណ្ដើមបាននិទ្ទេស A ក្នុងឆ្នាំសិក្សា២០២១-២០២២ នៅខេត្តកោះកុង មិនត្រឹមតែបានប្រាក់ឧបត្ថម្ភពីលោកជំទាវនោះទេ មួយវិញទៀតអាចទទួលបានឱកាសអាហារូបករណ៍ពីសកលវិទ្យាល័យផ្សេងៗជាច្រើនទៀតផងដែរ ៕