- 2022-12-06 11:40:52
- ព័ត៌មាន
រដ្ឋមន្ត្រីប្រតិភូវ័យក្មេង សំហេង បុរស ក្លាយជាផលិតករកម្មវិធីនិយាយជាមួយបុរស
- 2022-12-06 11:40:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រដ្ឋមន្ត្រីប្រតិភូវ័យក្មេង សំហេង បុរស ក្លាយជាផលិតករកម្មវិធីនិយាយជាមួយបុរស
ចន្លោះមិនឃើញ
កិច្ចសន្ទនាទី១ កម្មវិធី «សន្ទនាជាមួយបុរស» រយៈពេល៣៣នាទី ដែលផលិតដោយឯកឧត្តម សំហេង បុរស ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នឹងចេញផ្សាយផ្លូវការនៅម៉ោង ៧យប់ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ស្អែកនេះហើយ។
«សន្ទនាជាមួយបុរស» ជាកម្មវិធីផលិតនូវសារ មាតិការ និងកិច្ចពិភាក្សាជាសម្លេង និងវីឌីអូនៃការសន្ទនារវាង ឯកឧត្តម សំហេង បុរស ជាមួយមនុស្សមកពីគ្រប់មជ្ឈដ្ឋាន ជាភាសាខ្មែរដែលមានអក្សរខាងក្រោមជាភាសាអង់គ្លេស។
កិច្ចពិភាក្សាទាំងនេះ ជំរុញឱ្យមានការរៀនសូត្រ ការស្រាវជ្រាវ ការបង្កើតថ្មី និងការធ្វើសកម្មភាពដើម្បីការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងជីវិតរបស់ បុរសផ្ទាល់ព្រមទាំងភ្ញៀវដែលគាត់បានពិភាក្សាវិភាគវែកញែកជាមួយ ព្រមទាំងទស្សនិកជននិងអ្នកស្តាប់ផងដែរ។ ឯកឧត្តម សំហេង បុរស ចែករំលែក និងរៀនពីបទពិសោធន៍របស់គ្នាទៅវិញទៅមក។
ប្រធានបទដែលត្រូវបានពិភាក្សា អាចទាក់ទងនឹង យុវជនកម្ពុជា សិល្បៈ ការច្នៃប្រឌិត កិច្ចការសង្គម គាំពារសង្គម ប្រព័ន្ធជំនួយសង្គមកម្ពុជា វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និងគណិតវិទ្យា (S.T.E.A.M) ការអភិវឌ្ឍន៍ផ្ទាល់ខ្លួន និងអាជីព និងអ្វីផ្សេងទៀតដែរគួរឱ្យចាប់អារម្មណ៍និងមានប្រយោជន៍។
កុំភ្លេចតាមដានទស្សនាទាំងអស់គ្នានៃកិច្ចសន្ទនាទី១ក្នុងកម្មវិធី «សន្ទនាជាមួយបុរស»ដែលឯកឧត្តម សំហេង បុរស ឯកឧត្តម សំហេង បុរស សន្ទនាជាមួយ សិល្បករ Sam Rocker ដែលជាតារាចម្រៀង អ្នកនិពន្ធ និងសម្តែងរបស់កម្ពុជាដែលមានចំណងជើងថា «ដំណើរស្វែងរកភាពជាខ្លួនឯង» សូមចុងត្រង់នេះដើម្បីចូលទស្សនា