• 2022-12-07 07:33:00
  • ព័ត៌មាន

វិបសាយនិងAppមួយនេះ ជួយអ្នកទើបបញ្ចប់ថ្នាក់ទី១២ មិនពិបាកអង្គុយរើសសាលានិងជំនាញ ទៀតទេ!

  • 2022-12-07 07:33:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្អូនៗសិស្សានុសិស្ស ដែលទើបប្រឡងបញ្ចប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុប ក្នុងឆ្នាំសិក្សា ២០២១-២០២២នេះ មានវិបសាយ និង App ឈ្មោះថា «SALA» មួយនេះក្នុងដៃដឹងតែលែងមានកង្វល់ ឬ ពិបាកក្នុងការស្វែងរកព័ត៌មានអំពីសាកលវិទ្យាល័យទៀតហើយ និងមិនពិបាកអង្គុយរើសសាលាទៀតទេ ។

«SALA» គឺជាឈ្មោះវិបសាយនិងមានទាំង App ទៀតដែលបណ្ដុំទៅដោយព័ត៌មានគួរឲ្យទុកចិត្ត មានប្រភពច្បាស់លាស់អំពីសាកលវិទ្យាល័យ ឬគ្រឹះស្ថានអប់រំច្រើនជាង ៤០០ នៅទូទាំងប្រទេស។ គេហទំព័រ SALA Enrollment បានបង្កើតឡើងចង់ឲ្យសិស្សចប់ទី១២ ទទួលព័ត៌មានថា តើមានសាកលវិទ្យាល័យ ឬវិទ្យាស្ថានប៉ុន្មាន? ហើយមានជំនាញសិក្សាអ្វីខ្លះ? ដូច្នេះពួកគាត់អាចប្រៀបធៀប និងសម្រេចចិត្តត្រឹមត្រូវ។ Sala App បានចងក្រងនិងជាការជម្រើសងាយស្រួល ជួយប្អូនៗទើបនឹងបញ្ចប់ថ្នាក់ទី ១២ ឲ្យទទួលបានព័ត៌មានកាន់តែរហ័សនៅលើទូរសព្ទដៃតែម្ដង។

វិបសាយ និងApp នេះនឹងជួយដល់សិស្សបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ស្វែងរកសាកលវិទ្យាល័យ រកជំនាញ សិក្សា ឬដំណឹងអាហារូបករណ៍ទាំងអស់។ មួយវិញទៀត (a school management platform) ជួយដល់វិទ្យាស្ថាន ឬ បណ្ដា សាកលនានា ងាយស្រួលភ្ជាប់ព័ត៌មានទៅនឹងទិន្នន័យឲ្យសិស្សចប់ទី ១២ ផងដែរ៕

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់