- 2022-12-07 09:40:00
- ព័ត៌មាន
សង្វេគណាស់! អារាមមួយត្រូវគេទុកចោលជាងមួយទសវត្សរ៍ កណ្ដាលព្រៃស្ងាត់នៅឯខេត្តកោះកុង
- 2022-12-07 09:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សង្វេគណាស់! អារាមមួយត្រូវគេទុកចោលជាងមួយទសវត្សរ៍ កណ្ដាលព្រៃស្ងាត់នៅឯខេត្តកោះកុង
ចន្លោះមិនឃើញ
ទីអារាមដ៏ចំណាស់មួយកន្លែង ត្រូវបានគេបោះបង់ចោល ហ៊ុំព័ទ្ធទៅដោយព្រៃយ៉ាងស្ងាត់ជ្រងំ ឃើញហើយគួរឱ្យសង្វែកជាពន់ពេក ប៉ុន្តែនៅតែមានសភាពស្រស់ស្អាតគួរឱ្យកោតសរសើរ ។ នេះបើតាមការបង្ហោះរូបភាពរបស់ទំព័រហ្វ៊េសប៊ុកមួយឈ្មោះ «Chin Socheat – សុជាតិ» កាលពីថ្ងៃ ០៥ ខែធ្នូ ឆ្នាំ២០២២នេះ។
ម្ចាស់គណនីខាងលើបានបង្ហោះរូបភាពជាច្រើនសន្លឹក ដោយភ្ជាប់ជាមួយនឹងសារបង្ហោះថា «អារាមដែលត្រូវបានបោះបង់ចោលជាងមួយទសវត្សន៍។ ស្ថិតនៅជាប់កំពង់ផែកោះស្ដេច (ពយជប៉ុន) ខេត្តកោះកុង។ អារាមនេះត្រូវបានព្រៃព្រឹក្សាដុះហ៊ុមព័ទ្ធនៅតែឯងក្នុងព្រៃ» ។ ដោយឡែកតាមរយៈការខមិនក្នុងការបង្ហោះនេះ បានឱ្យដឹងបន្ថែមថា អារាមដ៏កំសត់នេះ មានឈ្មោះថា វត្តគិរីគង្គា ហៅវត្ត ពយជប៉ុន ដែលស្ថិតនៅក្នុងភូមិ ពយជប៉ុន ឃុំ កោះស្តាច់ ស្រុក គិរីសាគរ នៃខេត្តកោះកុង ។
ស្របគ្នានេះដែររូបភាព ព្រមជាមួយនឹងសារបង្ហោះនេះបានធ្វើឱ្យផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកលេងហ្វ៊េសប៊ុក ដោយបានចែករំលែកបន្ត និង ធ្វើការបញ្ចេញមតិលើកសរសើរពីទិដ្ឋភាពនៃបរិវេណវត្តអារាមនេះ និង ខ្លះលើកជាសំណួរសួររកមូលហេតុទាក់ទងនឹងការបោះបង់ចោលវត្តនេះ ។ ដោយឡែកចំពោះព័ត៌លំអិតនៃការបោះបង់វត្តអារាមមួយនេះ នៅពុំទាន់ឃើញអាជ្ញាធរ ឬ ស្ថាប័នពាក់ព័ន្ធណាមួយបញ្ជាក់ភាពច្បាស់លាស់នៅឡើយទេ យ៉ាងណា Sabay នឹងខិតខំប្រឹងប្រែងស្វែងរកព័ត៌លម្អិតដើម្បីជម្រាបជូនប្រិយមិត្តបន្ថែមទៀត ៕
ប្រភពរូបភាព៖ Chin Socheat – សុជាតិ