• 2022-12-08 05:25:00
  • ព័ត៌មាន

កុំថាឡើយបេក្ខជនប្រឡង ទោះមេប្រយោគកំណែ ក៏ហាមយកទូរស័ព្ទដៃនិងឧបករណ៍អេឡិចត្រូនិចចូលក្នុងមណ្ឌលកំណែដែរ

  • 2022-12-08 05:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២នេះ បានប្រកាសចេញបទប្បញ្ញត្ដិចំពោះបុគ្គលិកអប់រំ ក្នុងការប្រើប្រាស់ទូរស័ព្ទដៃ និងឧបករណ៍អេឡិចត្រូនិចគ្រប់ប្រភេទក្នុងមណ្ឌលកំណែ សម័យប្រឡង៖ ០៥ ធ្នូ ២០២២ ។

បុគ្គលដែលមានសិទ្ធិយកចូលនិងប្រើប្រាស់ទូរស័ព្ទដៃនិងឧបករណ៍អេឡិចត្រូនិចបាន រួមមាន៖

១. គណៈមេប្រយោគទូទាំងប្រទេសកំណែ

២. មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ

៣. ប្រធានគណៈមេប្រយោគមណ្ឌលកំណ

៤. ប្រធានគណៈកម្មការអប្បមាទមណ្ឌលកំណែ

៥. ប្រធានសន្តិសុខប្រចាំមណ្ឌល

ចំពោះ បុគ្គលដែលគ្មានសិទ្ធិយកចូលនិងប្រើប្រាស់ទូរស័ព្ទដៃនិងឧបករណ៍អេឡិចត្រូនិច រួមមាន៖

១. អនុប្រធានគណៈមេប្រយោគមណ្ឌលកំណែ

២. គណៈកម្មការកណ្តាលមណ្ឌលកំណែ

៣. គណៈកម្មការក្រុមមុខវិជ្ជ

៤. គណៈកម្មការបែងចែកសន្លឹកកិច្ចការ

៥. គណៈកម្មការត្រួតពិនិត្យបច្ចេកទេសកំណែ

៦. អនុប្រធាន និងសមាជិកគណៈកម្មការអប្បមាទមណ្ឌលកំណែ

៧. គណៈកម្មការផលិត ប្តូរសន្លឹក MCS និងផ្គត់ផ្គង់សម្ភារៈ

៨. គណៈកម្មការប្រចាំការំមណ្ឌលកំណែ

៩. សមាជិកសន្តិសុខ

១០. គណៈកម្មការកំណែ

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់