• 2022-12-13 10:40:00
  • ព័ត៌មាន

ស្នាដៃកូនខ្មែរ អ្នកនាង ឌូ ពុធមូលីតា ផាត់មុខក្បាលស៊ីលីកូនក្លែងក្លាយ ប្រើក្នុងឈុតឆាកដាច់ក្បាល ដូចពិតៗតែម្ដង!

  • 2022-12-13 10:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកផាត់មុខខ្សែភាពយន្ត បែប Special Effect ដែលទទួលបានជំនាញពី Hollywood ធ្លាប់បានបង្ហាញស្នាដៃផាត់មុខថ្មីៗរបស់ខ្លួនរាប់មិនអស់ ពិសេសថ្មីៗនេះបានតុបតែងមុខឱ្យកំពូលតារាហូលីវូដដ៏ល្បី Kim Kardasian ហើយទទួលបានការគាំទ្រយ៉ាងខ្លាំង នោះគឺអ្នកនាង ឌូ ពុធមូលីតា ។

អ្នកនាង ឌូ ពុធមូលីតា ពេលនេះបានបង្ហាញស្នាដៃថ្មីប្លែកទៀតហើយ ដោយធ្វើការតុបតែងក្បាលមនុស្សក្លែងក្លាយ ធ្វើពីស៊ីលីកូន ចាក់ពម្ពឆ្លាក់ប្រើក្នុងឈុតឆាកដាច់ក្បាលសម្រាប់ការថតកុន ពិតជាធ្វើបានល្អខ្លាំងណាស់ គឺដូចរូបក្បាលមនុស្សពិតៗតែម្ដង ធ្វើឱ្យមហាជនដែលបានឃើញនូវទឹកដៃរបស់អ្នកនាងហើយពោលពាក្យសសើរគ្រប់គ្នា ។

មិនត្រឹមតែបង្ហាញអំពីទឹកដៃតុបតែង ច្នៃប្រឌិតថ្មីប្លែកប៉ុណ្ណោះទេ អ្នកនាង ឌូ ពុធមូលីតា ក៏បានបញ្ចាក់ពីបច្ចេកទេស ចាក់ពុម្ពរូបក្បាលស៊ីលីកូនជារូបក្បាលមនុស្សក្លែងក្លាយនេះ និងប្រាប់ពីរបៀបតុបតែងផងដែរ ដោយអ្នកនាងបញ្ជាក់ថា «ដំបូងត្រូវចំលងពុម្ពមុខតួ ស្រី ដោយប្រើបច្ចេកទេស life cast ។ បន្ទាប់ពីបាមពុម្ព ត្រូវធ្វើការលាបព័ណ និងចាក់សក់ ចាក់រោមភ្នែក ម្តងមួយសសៃៗ ដើម្បីលេចចេញជារូបរាងឡើង សម្រាប់ប្រើជាប្រយោជន៍ក្នុងឈុតឆាកដាច់ក្បាល រឺកាត់ក្បាលជាដើម ។ អ្នកនាងបន្តថា ដើម្បីបញ្ចប់ឱ្យចេញជារូបរាងនេះឡើង ត្រូវចំណាយពេលចាប់ផ្ដើមពីដំណាក់កាលទាំងមូល រហូតដល់ ២សបា្តហ៍ឯណោះទើបរួចរាល់ ពិតជាគួរឱ្យសសើរខ្លាំងណាស់ ។

ក្រោយការបង្ហោះ ស្នាដៃថ្មីរបស់អ្នកនាងគឺបាននឹងកំពុងទទួលបានការចាប់អារម្មណ៍ពីមហាជនពិសេសអ្នកលេងបណ្ដាញសង្គមជាច្រើន ដោយពោលពាក្យសសើរ ថាអ្នកនាងពិតជា ស័ក្ដិសមជាអ្នកជំនាញផាត់មុខល្បីលំដាប់ហូលីវូដពិតៗ ៕

ប្រភព៖ Apple love Makeup Gallery

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់