- 2022-12-14 03:31:00
- ព័ត៌មាន
អបអរសាទរ! ថ្ងៃនេះគឺជាខួបគម្រប់៣០ឆ្នាំ នៃការចុះបញ្ជីតំបន់អង្គរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកអង្គការយូណេស្កូ
- 2022-12-14 03:31:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អបអរសាទរ! ថ្ងៃនេះគឺជាខួបគម្រប់៣០ឆ្នាំ នៃការចុះបញ្ជីតំបន់អង្គរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកអង្គការយូណេស្កូ
ចន្លោះមិនឃើញ
អបអរសាទរខួបលើកទី៣០ឆ្នាំ (១៤ ធ្នូ ១៩៩២ - ១៤ ធ្នូ ២០២២) នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ។
នៅព្រឹកថ្ងៃទី១៤ខែធ្នូ ឆ្នាំ២០២២នេះគឺជាខួបគម្រប់២៩ឆ្នាំ នៃរមណីយដ្ឋានតំបន់អង្គរត្រូវបានដាក់បញ្ចូលនៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកអង្គការយូណេស្កូ នៅទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិច (១៤ ធ្នូ ១៩៩២ - ១៤ ធ្នូ ២០២២) ក្រោមព្រះរាជតម្រិៈដ៏ថ្លៃថ្លា និងឈ្លាសវៃបំផុតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ។
តំបន់រមណីយដ្ឋានអង្គរលាតសន្ធឹងលើផ្ទៃដីប្រមាណ ៤០០ គីឡូម៉ែត្រក្រឡា ដែលមានប្រាង្គប្រាសាទបុរាណខ្មែរស្ថាបត្យកម្មដ៏មហិមាអស្ចារ្យ ជាច្រើនរាប់រយ បូករួមបញ្ចូលទាំងព្រៃឈើចម្រុះនៅជុំវិញផងដែរ។ តំបន់ប្រវត្តិសាស្ត្រនេះជាទីតាំងនៃប្រាសាទអង្គរវត្ត ប្រាសាទអង្គរធំ និងប្រាសាទបាយ័នដ៏ល្បីល្បាញរបស់ព្រះរាជាណាចក្រកម្ពុជា លើសពីនេះទៅទៀតតំបន់អង្គរក៏បានឆ្លុះបញ្ចាំងអំពីជំនឿ ប្រពៃណី ទំនៀមទម្លាប់ សាសនា ក៏ដូចជា សិល្បៈដែលបានចារតាមរយ: ប្រាង្គប្រាសាទ រចនាបថ សិលាចារឹកដែលបង្ហាញឲ្យឃើញអំពីវិសាលភាព ភាពរីកចម្រើន នៃវប្បធម៌ អរិយធម៌ខ្មែរដ៏ល្អផូផង់តាំងពីយូរលង់ណាស់មកហើយ ៕