• 2022-12-14 04:50:00
  • ព័ត៌មាន

ត្រៀមអាវរងាក្រាស់ៗ! ពីថ្ងៃនេះ ដល់ថ្ងៃទី២០ធ្នូនេះ កម្ពុជានឹងចុះត្រជាក់ខ្លាំងត្រឹមជាង ១០អង្សារប៉ុណ្ណោះ!

  • 2022-12-14 04:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដូវរងាចូលមកដល់ហើយ គ្រប់គ្នាមិនថា នៅភ្នំពេញរឺនៅតាមបណ្តាខេត្តនោះទេ ត្រៀមអាវរងាដើម្បីពាក់ការពារខ្លួនឲ្យមានកំដៅក្នុងការទប់ទល់នឹងភាពត្រជាក់។

បើតាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងថា ពីថ្ងៃទី១៤ ដល់ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២១នេះតទៅ ក្នុងមួយសប្ដាហ៍ខាងមុខ កម្ពុជានឹងទទួលរងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់(ចិន) និងខ្យល់មូសុងឦសាន្ត ក្នុងកម្រិតពីបង្គួរទៅខ្លាំង ។

ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖

១.តំបន់ទំនាបកណ្តាល

  • សីតុណ្ហភាពអប្បបរមា មានពី ១៨-២២ °C

  • សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C

  • សីតុណ្ណភាពអប្បបរមា នឹងអាចចុះត្រជាក់ក្នុងរង្វង់ពី ១៦-១៩ °C នៅបណ្តាខេត្តមួយចំនួន ៖ ខេត្តបន្ទាយមានជ័យ ប៉ៃលិន សៀមរាប និងខេត្តបាត់ដំបង ។

២.តំបន់ខ្ពង់រាប

  • សីតុណ្ហភាពអប្បបរមា មានពី ១៦-១៩ °C

  • សីតុណ្ហភាពអតិបរមា មានពី ២៨-៣០°C

  • តុណ្ហភាពអតិបរមា មានពី ២៨-៣០ °C

  • សីតុណ្ហភាពអប្បបរមា នឹងអាចចុះត្រជាក់ក្នុងរង្វង់ពី ១៦-១៨ °C នៅបណ្តាខេត្តមួយចំនួន ៖ ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ ។

៣-តំបន់មាត់សមុទ្រ

  • សីតុណ្ហភាពអប្បបរមា មានពី ១៩-២១ °C

  • សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C

  • សីតុណ្ហភាពអប្បបរមា នឹងអាចចុះត្រជាក់ក្នុងរង្វង់ពី ១៨-២០ °C នៅលើផ្ទៃសមុទ្រ អាចមាន រលកក្នុងកម្រិតពីមធ្យមទៅបង្គួរ ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៍មាន ជាពិសេសប្រជាពលរដ្ឋនិង វីរៈកងទ័ពដែលរស់នៅ និងឈរជើងនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាពឦសាន្ត ព្រមទាំងប្រជានេសាទ សូម បង្កើនការយកចិត្តទុកដាក់ថែរក្សាសុខភាពចំពោះស្ថានភាពចុះត្រជាក់នេះ ៕

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់