• 2022-12-14 09:49:51
  • ព័ត៌មាន

ហួសពីការរំពឹងទុក! មនុស្សជាង ៧ម៉ឺននាក់ បានមកចូលរួមព្រឹត្តិការណ៍ ស្លាបព្រា ពិព័រណ៍អាហារដ៏ធំបំផុតនៅកម្ពុជា

  • 2022-12-14 09:49:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នំពេញ ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២២

ស្លាបព្រា (Slaprea) ពិព័រណ៍អាហារដ៏ធំបំផុតក្នុងប្រទេសកម្ពុជា បានវិលត្រឡប់មកវិញ ដោយទាក់ទាញអ្នកចូលរួមរហូតដល់ទៅជាង ៧ម៉ឺននាក់។ នេះបើយោងតាមរបាយការណ៍ពីក្រុមការងារនៅពហុកីឡដ្ឋានជាតិអូឡាំពិកបានឱ្យដឹងកាលពីថ្មីៗនេះ។

The Idea Consultancy ដែលជាអ្នករៀបចំពិព័រណ៍អាហារ ស្លាបព្រា ពិតជាមានការភ្ញាក់ផ្អើលនឹងវត្តមានអ្នកចូលរួមដ៏ច្រើនកុះករ ទោះបីជាព្រឹត្តិការណ៍នេះត្រូវបានខកខានប្រារព្ធចំនួន២ឆ្នាំមកហើយ។ ព្រឹត្តិការណ៍នេះក៏បានអង្រួនបណ្ដាញសង្គម បង្កើនតម្រូវការម្ហូបអាហារ និងទាក់ទាញមនុស្សម្នាច្រើនលើសលប់ ដែលតម្រូវឱ្យនគរបាលចរាចរណ៍ចាប់ផ្ដើមបង្វែរទិសដៅអ្នកចូលរួមឱ្យចេញពីទីតាំងពហុកីឡដ្ឋានជាតិអូឡាំពិកនៅវេលាម៉ោង ៧យប់ ខណៈកម្មវិធីទើបតែចាប់ផ្ដើមដំណើរការបានរយៈពេលត្រឹមតែ ៣ម៉ោង។

ភ្នាក់ងារដឹកជញ្ជូនម្ហូបអាហារ nham24 បានរួមចំណែកកាត់បន្ថយចរាចរណ៍ ជាមួយនឹងសេវាកម្មដឹកអ្នកដំណើរ ដែលទើបនឹងដាក់ឱ្យដំណើរការប្រើប្រាស់ថ្មីៗនេះ តាមរយៈការផ្ដល់ជូនការដឹកជញ្ជូនចំនួន ២ពាន់ដងដោយមិនកាត់ថ្លៃដល់អ្នកប្រើប្រាស់ ដែលធ្វើដំណើរទៅកាន់ទីតាំងព្រឹត្តិការណ៍ពិព័រណ៍អាហារ ស្លាបព្រា។

ស្ថាបនិកក្រុមហ៊ុន nham24 លោក ចាន់ បូរីម៉ា បានសម្ដែងចំណាប់អារម្មណ៍ថា៖ «យើងពិតជាសប្បាយរីករាយដែលអាចផ្ដល់ការឧបត្ថម្ភគាំទ្រដល់សហគមន៍របស់យើង ក្នុងព្រឹត្តិការណ៍បែបនេះ។ យើងមិនត្រឹមតែផ្ដល់ការដឹកជញ្ជូនអាហារពេលល្ងាចដល់អតិថិជនរបស់យើងប៉ុណ្ណោះទេ យើងថែមទាំងនាំវត្តមានពួកគាត់ទៅកាន់ទីតាំងទទួលទានអាហារទៀតផង»។

លោក ‘G’ Galeno Chua នាយកស្ថាបនិកនៃ The Idea Consultancyបានលើកឡើងពីកត្តាដែលរួមចំណែកទាក់ទាញវត្តមានមនុស្សដ៏ច្រើនកកកុញមកកាន់ព្រឹត្តិការណ៍ពិព័រណ៍ម្ហូប ស្លាបព្រា នេះគឺដោយសារតែមានធនាគារ ហ្វីលីព (Phillip Bank) ជាអ្នកឧបត្ថម្ភធំនៃកម្មវិធីក្នុងឆ្នាំនេះ។ លោកបានមានប្រសាសន៍ថា៖ «ព្រឹត្តិការណ៍នេះមានមនុស្សចូលរួមច្រើនលើសលប់ ដែលកត្តាមួយអាចដោយសារតែធនាគារហ្វីលីពបានផ្ដល់នូវបណ្ណទិញទំនិញស្មើនឹងសាច់ប្រាក់ ៤ ដល់ ៦ ដុល្លារ ដល់កម្មវិធីពិព័រណ៍អាហារ នៅពេលដែលអ្នកចូលរួមបើកគណនីធនាគារ។ ពួកគាត់ពិតជាស្វែងយល់បានច្បាស់ថាអតិថិជនយើងចង់បានអ្វីពិតប្រាកដណាស់»។

អនុសាសន៍របស់លោកនាយកវិនសិន ប្រធាននាយកប្រតិបត្តិ ប្រព័ន្ធធនាគារអេឡិចត្រូនិក របស់ធនាគារហ្វីលីពបានមានប្រសាសន៍ថា៖ «យើងបានបិទបញ្ចប់ព្រឹត្តិការណ៍ពិព័រណ៍ឆ្នាំនេះជាមួយជោគជ័យដ៏ធំ ដោយណែនាំអតិថិជនរាប់ពាន់នាក់មកកាន់សេវាកម្មហិរញ្ញវត្ថុរបស់យើង»។

អ្នកមកចូលរួមជាច្រើននាក់ដែលត្រូវបានសម្ភាសពីចំណាប់អារម្មណ៍ សុទ្ធតែបានលើកឡើងថា ពួកគាត់រីករាយ និងភ្ញាក់ផ្អើលជាមួយសេវាកម្មដ៏ល្អនេះណាស់ ដោយលាន់មាត់ថា៖ «អ្នកដឹងទេ ខ្ញុំអាចអង្គុយរាប់ម៉ោងនៅធនាគារមួយនោះ ហើយនៅតែពុំអាចទទួលបានសេវាកម្មតាមអ្វីដែលខ្ញុំចង់បាន។ ធនាគារខ្លះរីកចម្រើនលឿនពេក តែប្រតិបត្តិការសេវាកម្មបែរជាមិនសូវល្អ។ ប៉ុន្តែជាមួយធនាគារហ្វីលីព ខ្ញុំចង់បង្កើតគណនីប្រើពេលមិនដល់ ១០នាទីផង ហើយអ្នកផ្ដល់សេវាកម្មក៏ល្អថែមទៀត។ ហើយពេលនេះ យើងមាន QR Code ជាសកល ដូច្នេះខ្ញុំគិតថា ខ្ញុំប្ដូរមកប្រើវាចាប់ពីពេលនេះតទៅហើយ ព្រោះសេវាកម្មរឹតតែប្រសើរបែបនេះ»។

អ្នកឧបត្ថម្ភកម្មវិធីផ្សេងទៀតដែលរួមចំណែកធ្វើឱ្យព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារនេះលេចរូបរាងឡើងរួមមានទឹកស្រ្ពីងធម្មជាតិ ដ៏ល្បីល្បាញ Pro Vida ដែលផ្ដល់ភាពស្រស់ស្រាយដល់អ្នកមកចូលរួមពិព័រណ៍ និងអង្គការ UNIDO ដែលធ្វើការផ្សព្វផ្សាយផ្ដោតលើសុវត្ថិភាពចំណីអាហារ និងវិញ្ញាបណ្ណបត្រ CQS ចំពោះផលិតផលត្រីនៅប្រទេសកម្ពុជា។

លោក ‘G’ នាយកស្ថាបនិកនៃ The Idea Consultancy បានថ្លែងឱ្យដឹងទៀតថា៖ «ខ្ញុំត្រូវតែអរគុណដល់ក្រុមអ្នកស្ម័គ្រចិត្តដ៏ស្វិតស្វាញរបស់យើងមកពី Volunteer Nation និងការជ្រោមជ្រែងពីក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិក សម្រាប់ការបន្តគាំទ្រពិព័រណ៍អាហារនេះ។ ព្រឹត្តិការណ៍ពុំអាចលេចរូបរាងឡើងនោះទេ ប្រសិនបើគ្មានគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ស្ថាប័នរដ្ឋ និងក្រៅរាជរដ្ឋាភិបាល»។

ឆ្លៀតក្នុងឱកាសនោះ លោកក៏បានបន្ថែមទៀតថា៖ «ទោះបីជារូបខ្ញុំរីករាយនឹងលទ្ធផលមានអ្នកចូលរួមច្រើនលើសលប់ក្ដី តែខ្ញុំនៅតែមើលឃើញចំណុចជាច្រើនដែលយើងអាចធ្វើការកែលម្អឱ្យប្រសើរឡើង ក្នុងនាមជាសហគមន៍មួយ លើបញ្ហាពហុវិស័យ ដូចជាការគ្រប់គ្រងសំរាម សុវត្ថិភាពចំណីអាហារ និងការចេះយោគយល់គ្នា។ ឧទាហរណ៍ដួចជាការប្រើប្រាស់ប្លាស្ទិកតែម្ដងរួចបោះចោល ដែលមានការកើនឡើងខ្លាំងក្នុងកម្មវិធីលើកមុនរបស់យើង មុនពេលវិបត្តិកូវីដសកល ដូច្នេះយើងនឹងធ្វើការយ៉ាងសកម្មដើម្បីផ្លាស់ប្ដូរជាប្រព័ន្ធ និងការអប់រំ ដើម្បីធ្វើឱ្យប្រសើរឡើងនូវនិរន្តរភាពនៃព្រឹត្តិការណ៍របស់យើង។ ដំណើរឆ្ពោះទៅមុខតទៀត យើងជឿថា យើងមិនអាចធ្វើឱ្យគ្រប់គ្នាសប្បាយចិត្តបានទេ ប៉ុន្តែពួកយើងនៅតែប្តេជ្ញាក្នុងការឆ្ពោះទៅរកទិសដៅមួយនេះឡើយ»។

ស្លាបព្រាគឺជាព្រឹត្តិការណ៍ពិព័រណ៍អាហារដ៏ធំបំផុត ដែលត្រូវបានបង្កើតឡើងដើម្បីចូលរួមអបអរដល់ការញ៉ាំអាហារ និងភេសជ្ជៈបែបសេរី ចេញពីចិត្ត សម្រាប់អ្នកការចូលចិត្តញ៉ាំ ភ្លក្សរសជាតិសាកល្បង ដើម្បីបង្កើតបទពិសោធន៍ថ្មីៗ ដែលមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង ស្របនឹងការផ្សព្វផ្សាយ និងស្រាវជ្រាវពីបញ្ហានានាក្នុងអាជីវកម្ម និងសហគមន៍ ដូចជាការសន្ទនាពីបរិស្ថាន បញ្ហាសាំនឹងថ្នាំគីមី ការចម្លងរោគ ការស្វែងយល់ពីគ្នា និងការនាំចេញផលិតផលម្ហូបអាហារកសិកម្ម។

ពិព័រណ៍ស្លាបព្រា ២០២២ បានទទួលការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ស្ថាប័នរដ្ឋ និងក្រៅរាជរដ្ឋាភិបាលជាច្រើន ដូចជាក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិក Volunteer Nation និង UYFC និងដំណើរការដោយដៃគូសហការ Phillip Bank, nham24, Pro Vida, Fly Phnom Penh, UNIDO, dip! Cambodia និងរៀបចំដោយ The Idea Consultancy ដែលជាទីប្រឹក្សាផ្នែករចនាសង្គមកម្ពុជា និងភ្នាក់ងារពង្រីកសាខាចូលទៅក្នុងសេវាកម្មនិរន្តរភាព។

មតិយោបល់