• 2022-12-15 03:05:00
  • ព័ត៌មាន

ប្រយ័ត្នសុខភាពផងណា! ខេត្តព្រៃភ្នំទាំង៤នេះ អាកាសធាតុនឹងចុះត្រជាក់ដល់១៦អង្សារ

  • 2022-12-15 03:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងមួយសប្ដាហ៍ខាងមុខ ពោលគឺពីថ្ងៃនេះទៅរហូតដល់ថ្ងៃទី២០ ខែធ្នូ នេះកម្ពុជានឹងទទួលរងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់(ចិន) និងខ្យល់មូសុងឦសាន្ត ក្នុងកម្រិតពីបង្គួរទៅខ្លាំង ដែលធ្វើឱ្យអាកាសធាតុប្រែប្រួលចុះត្រជាក់ខុសពីធម្មតា រហូតដល់កម្រិត១៦អង្សារសេ នៅតាមបណ្ដាខេត្តមួយចំនួន ពិសេសខេត្តតំបន់ព្រៃភ្នំ។

តំបន់ខ្ពង់រាបស្ថិតនៅតំបន់ព្រៃឈើច្រើន សីតុណ្ហភាពជាអប្បបរមា នឹងអាចចុះត្រជាក់ក្នុងរង្វង់ពី ១៦-១៨ °C ក្នុងនោះបណ្តាខេត្តមួយចំនួន ដូចជា ខេត្តមណ្ឌលគិរី ខេត្តរតនគិរី ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ អាចនឹងមានខ្យល់ខ្លាំងចុះត្រជាក់ ដូចនេះសូមបងប្អូនពលរដ្ឋដែលរស់នៅខេត្តទាំងនេះមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាព និងត្រៀមសម្លៀកបំពាក់ក្រាសៗ ភួយមុងក្រាសៗសម្រាប់ ទប់ទល់អាកាសធាតុត្រជាក់នេះ ហើយពិសេសយកចិត្តទុកដាក់មើលថែខ្ពស់ចំពោះកូនក្មេងនិងមនុស្សចាស់ផងដែរ។

ទន្ទឹមនឹងនេះដែរ ដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៍មាន ជាពិសេសប្រជាពលរដ្ឋនិង វីរៈកងទ័ពដែលរស់នៅ និងឈរជើងនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាពឦសាន្ត ព្រមទាំងប្រជានេសាទ សូម បង្កើនការយកចិត្តទុកដាក់ថែរក្សាសុខភាពចំពោះស្ថានភាពចុះត្រជាក់នេះ ៕

អត្ថបទដោយ ៖ ស៊ូ អីន

មតិយោបល់