- 2022-12-16 03:24:22
- ព័ត៌មាន
Dragon Land 598 តែងតាំងអ្នកនាង ឃុត ដានី ជាទូតសុច្ឆន្ទៈ និងត្រៀមរៀបចំពិព័រណ៍ធំមួយនៅអ៊ីអន១នៅដើមសប្តាហ៍ក្រោយ
- 2022-12-16 03:24:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Dragon Land 598 តែងតាំងអ្នកនាង ឃុត ដានី ជាទូតសុច្ឆន្ទៈ និងត្រៀមរៀបចំពិព័រណ៍ធំមួយនៅអ៊ីអន១នៅដើមសប្តាហ៍ក្រោយ
ចន្លោះមិនឃើញ
ភ្នំពេញ៖ បុរី Dragon Land 598 ជាគម្រងរបស់ក្រុមហ៊ុន Dragon Land ដែលអភិវឌ្ឍផ្ទះវីឡាប្រណីតនៅតាមបណ្ដោយផ្លូវ 598 បានសម្រេចតែងតាំងអ្នកនាង ឃុត ដានី ជាទូតសុច្ឆន្ទៈ ជាផ្លូវការ ។ ពិធីចុះហត្ថលេខារវាងក្រុមហ៊ុន Dragon Land និងអ្នកនាង ឃុត ដានី ធ្វើឡើងកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅការិយាល័យលក់របស់បុរី Dragon Land 598 ។
អ្នកនាង ឃុត ដានី តារាសម្តែងជើងចាស់ ដែលបានលាឈប់ពីសិល្បៈជាយូរឆ្នាំ ហើយបានត្រឡប់ចូលសិល្បៈវិញ ជាមួយការក្តាប់បាននូវឲ្យកាសក្លាយជា ទូតសុច្ឆនៈរបស់គម្រោង Dragon Land។ អ្នកនាង បានមានប្រសាសន៍ថា កត្តាដែលនាងសម្រេចធ្វើជាទូតសុច្ឆន្ទៈរបស់បុរី Dragon Land 598 ដោយសារតែនាងបានឃើញថាបុរីនេះជាប្រភេទទំនើបជាងគេនៅក្នុងប្រទេសកម្ពុជា មានទីធ្លាធំទូលាយ មានជណ្ដើរយន្ត និងអាងហែលទឹកនៅគ្រប់ផ្ទះ ដែលទាំងនេះមិនមានបុរីណាធ្វើបាននៅឡើយ។
អ្នកនាងបន្តថា នាងទុកចិត្តលើគម្រោងអភិវឌ្ឍន៍មួយនេះ១០០ភាគរយ ជាក្រុមហ៊ុនដែលមានការអភិវឌ្ឍលំនៅឋានពិតៗផ្ដល់ជូនអតិថិជន ហើយទីតាំងនៃគម្រោងទៀតសោតក៏មានសក្ដានុពល ធានាថាអតិថិជនដែលទិញហើយនឹងពេញចិត្ត ។ អ្វីដែលនាងនិយាយគឺមិនទាន់ឱ្យអតិថិជន ជឿ១០០ភាគរយនោះទេ តែអតិថិជនអាចអញ្ជើញមកកាន់ការិយាល័យផ្ទាល់នៅការិយាល័យ និងផ្ទះគំរូនៅបណ្ដោយផ្លូវជា សុផារ៉ា ពេលនោះអតិថិជននឹងពេញចិត្តកាន់តែខ្លាំង។
លោក SAM PEH នាយកផ្នែកប្រតិបត្តិនៃបុរី Dragon Land ក៏បានមានប្រសាសន៍ថា ក្រុមហ៊ុនបានមើលឃើញពី ចក្ខុវិស័យនិងទស្សនវិស័យរបស់អ្នកនាង ឃុត ដានី ដូចនឹងអ្វីដែលក្រុមហ៊ុនចង់បាននិងកំពុងធ្វើ ទើបក្រុមហ៊ុនបានសម្រេចជ្រើសរើសនិងតែងតាំងអ្នកនាងជាទូតសុច្ឆន្ទៈរបស់បុរី Dragon Land 598 តែម្ដង។
លោកបន្តថា ទន្ទឹមនឹងការជ្រើសរើសនិងតែងតាំងអ្នកនាង ឃុត ដានី ជាទូតសុច្ឆន្ទៈនេះដែរ បុរី Dragon Land 598 នឹងរៀបចំនូវពិព័រណ៍មួយនៅ ផ្សារទំនើបអ៊ីអនម៉លភ្នំពេញ ( អ៊ីអន១) ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ខែធ្នូឆ្នាំ២០២២ (មានវីដេអូ https://fb.watch/hqF8nRxcsM ។
ក្នុងឱកាសនោះដែរក្រុមហ៊ុននឹងបង្ហាញផ្ទះវីឡាដ៏អស្ចារ្យដែលមិនទាន់មានក្រុមហ៊ុនណាឬអ្នកអភិវឌ្ឍន៍ណាអាចធ្វើបាននៅឡើយ តែខ្មែរយើងអាចធ្វើបានហើយ និងជាប្រភេទវីឡាដែលទំនើបជាងគេ ។
បុរី Dragon Land 598 មានរចនាបទនៃវិឡានីមួយៗគឺមានមុខងារផ្សារភ្ជាប់ ទំនាក់ទំនងរវាងសមាជិកគ្រួសារជាមួយសហគមន៍ និងសមាជិកគ្រួសារជាមួយធម្មជាតិ ដែលមានដើមឈើជាច្រើនផ្ដល់ម្លប់ត្រឈឹងត្រឈៃ វាលស្មៅដ៏ស្រស់ត្រកាល សួនបាញ់ទឹក កន្លែងហាត់ប្រាណសួនកម្សាន្តកុមារ និងកន្លែងវាយកូនហ្គោលផងដែរ។
ជាពិសេសជាគម្រោងរស់នៅដ៏ប្រណីត និងដំបូងគេបំផុតនៅកម្ពុជា និងអាស៊ីអាស៊ីអាគ្នេយ៍ ដែលបែងចែកការរស់នៅរវាងផ្លវសួនលំហែបែបធម្មជាតិ និងផ្លូវចរាចរណ៍ដែលធ្វើឱ្យការរស់នៅកាន់តែមា នផាសុខភាព និងសុវត្ថិភាព ។
សម្រាប់ព័ត៌មានបន្ថែមពីគម្រោង លោកអ្នកអាចអញ្ជើញទៅការិយាល័យលក់ដែលមានទីតាំងនៅតាមបណ្តោយវិថី ជា សុផារ៉ា 598 ឆៀងជាមួយ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឬតាម https://goo.gl/maps/sq7wRYwekDGVXrLL7 ។
សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនង +85510 886 616 / +855 61 886 616 ឬ Facebook Page: Borey Dragon Land 598
Dragon Land 598 · 88 Street 598, Phnom Penh https://goo.gl/maps/sq7wRYwekDGVXrLL7
★★★★★ · Housing development