• 2022-12-16 04:00:21
  • ព័ត៌មាន

នេះ​ទិដ្ឋភាព​មហាព្រឹត្តិការណ៍ "រាត្រី​ចងចាំ" នៅ​មុខ​អង្គរ មើល​ហើយ​ព្រឺសម្បុរ!

  • 2022-12-16 04:00:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ សហការ​ជាមួយ​រដ្ឋបាល​ខេត្តសៀមរាប បាន​រៀប​ចំ​ព្រឹត្តិការណ៍​វប្បធម៌​ដ៏​ធំ​នៅ​ខេត្ត​សៀមរាប​ចំនួន ២ថ្ងៃ ដោយ​ថ្ងៃ​នេះ ជាថ្ងៃ​ចុង​ក្រោយ​​របស់​ព្រឹត្តិការណ៍។ យ៉ាងណា ២យប់​មក​នេះ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​ទិដ្ឋភាព​ដ៏​អស្ចារ្យ​នៃ​សិល្បៈ​វប្បធម៌​ខ្មែរ​ ឃើញ​ហើយ​ព្រឺ​សម្បុរ។

នេះ​ជា​លើក​ទី​៣​ដែល​ព្រឹត្តិការណ៍ "រាត្រី​ចងចាំ" ត្រូវ​បាន​ប្រារព្ធ​ឡើង ដើម្បី​អបអរ​ការ​ដាក់​បញ្ចូល​រមណីយដ្ឋាន​អង្គរ​វត្ត​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក និង​រួម​ចំណែក​ស្ដារ​ឡើង​វិញ​នៃ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​សៀមរាប។

តាម​ឯកឧត្តម ឡុង កុសល អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា បាន​ប្រាប់​ខ្មែរ​ប៉ុស្តិ៍​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​នេះ មាន​កម្មវិធី​កម្សាន្ត​ជា​ច្រើន​ទៀត ដូច​ជា​សកម្មភាព​នៅ​សារមន្ទីរ ការតាំង​បង្ហាញ​ពិព័រណ៌​សៀវភៅ​ប្រវត្តិសាស្ត្រ​ខ្មែរ ការ​សម្ដែង​ល្ខោន​ស្បែក​ធំ​ជាដើម។ កម្មវិធី​ទាំង​មូល​នឹង​បើក​ដំណើរ​ពី​ម៉ោង ៨ ព្រឹក​ដល់​ម៉ោង ដល់​ម៉ោង ១០យប់ និង​អញ្ញាត​ឲ្យ​សាធារណជន​ចូល​រួម​ដោយ​សេរី។ តោះ...ឥឡូវ​ទៅ​មើល​ទិដ្ឋភាព​២ថ្ងៃ​មក​នេះ​សិន​ទាំង​អស់​គ្នា៖​

Photo Credit: Peter Phoueng
Photo Credit: ស្វាហៈ

អត្ថបទ៖ ទារិកា

មតិយោបល់