• 2022-12-16 08:20:00
  • ព័ត៌មាន

កម្មវិធីដំណើរកម្សាន្ត គ្រួសារ PEUGEOT និងសប្បុរសធម៌ ឆ្នាំ2022 លើកទី2

  • 2022-12-16 08:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធីដំណើរកម្សាន្ត គ្រួសារ PEUGEOT និងសប្បុរសធម៌ ឆ្នាំ២០២២ ថ្ងៃទី០៨ ដល់ ១១ ខែធ្នូ ឆ្នាំ២០២២ ឆ្ពោះទៅកាន់ ខេត្តស្ទឹងត្រែង និងទីក្រុងប៉ាកសេ ប្រទេសឡាវ ៣យប់ ៤ថ្ងៃ ត្រូវបានបញ្ចប់ដោយស្ថាពរ និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន PEUGEOT គ្រប់រូប។ រូបភាព ថតនៅព្រំដែនខ្មែរ - ឡាវ។ ជាក់ស្តែង នៅក្នុងកម្មវិធីដំណើរកម្សាន្ត គ្រួសារ PEUGEOT និងសប្បុរសធម៌ ឆ្នាំ២០២២ PEUGEOT Cambodia បានធ្វើកម្មវិធីសប្បុរសធម៌ចែកជាអំណោយនៅក្នុងសង្កាត់សាមគ្គី ខេត្តស្ទឹងត្រែង ដោយបានផ្តល់ជាគ្រឿងឧបភោគបរិភោគដល់គ្រួសារក្រីក្រចំនួន ១០០គ្រួសារ និងសម្ភារៈសិក្សាដល់សិស្សសាលាភូមិថ្មីទាំងអស់ចំនួន 60នាក់ និងថវិកាឧបត្ថម្ភដល់គ្រូបង្រៀនចំនួន ៥នាក់។

ក្នុងនោះយើងក៏ឃើញមាន វត្តមាន លោក ជា ម៉ាលី ចៅសង្កាត់សាមគ្គី ខេត្តស្ទឹងត្រែង និងលោកស្រី មីង ឃុន សេរីប៊ុនថា ចៅសង្កាត់រងទីមួយ សង្កាត់សាមគ្កី ខេត្តស្ទឹងត្រែង បានផ្តល់ជាកិត្តិយសចូលរួមជាគណអធិបតី ព្រមជាមួយគណៈដឹកនាំក្រុមហ៊ុន TH GROUP ដៃគូសហការក្រុមហ៊ុនរួមមាន ក្រុមហ៊ុន TotalEnergies Marketing (Cambodia) Co., Ltd ធនាគារ HONG LEONG BANK ធនាគារ ឯកទេស KB Daehan និងធនាគារ ឯកទេស AEON និងអតិថិជន PEUGEOT ទាំងអស់ប្រមាណជាង ២០០នាក់ បានចូលរួម។

លោក ជា ម៉ាលី ចៅសង្កាត់សាមគ្គី ខេត្តស្ទឹងត្រែង បានមានប្រសាសន៍បើកកម្មវិធីថា៖

“ខ្ញុំបាទពិតជាសប្បាយចិត្តក្រៃលែង និងអរគុណ PEUGEOT Cambodia ដែលបានចាប់អារម្មណ៍មកកាន់សហគមន៍របស់លោក ហើយបាននាំមកនូវអំណោយសម្រាប់គ្រួសារក្រីក្រ ជាគ្រឿងឧបភោគបរិភោគដល់គ្រួសារចំនួន ១០០គ្រួសារ និងសម្ភារៈសិក្សាដល់សិស្សានុសិស្ស ទាំងអស់ចំនួន ៦០នាក់។ ហើយលោកក៏បានបន្តទៀត៖ លោកសង្ឃឹមថា ក្រុមហ៊ុននឹងបន្តធ្វើរឿងល្អបែបនេះបន្តទៀត ទោះបីមិនមែនជានៅក្នុងសហគមន៍លោកក៏ដោយ។”

រូបភាព លោក ជា ម៉ាលី ចៅសង្កាត់សាមគ្គី ខេត្តស្ទឹងត្រែង

លោកស្រី ហៃ រដ្ឋា ប្រធានគ្រប់គ្រងទូទៅ PEUGOET Cambodia បានមានប្រសាសន៍ថា៖ “ក្នុងនាមខ្ញុំតំណាងដោយ ក្រុមហ៊ុន TH GROUP ដែលបាននាំចូលផ្តាច់មុខរថយន្ត PEUGEOT មកកម្ពុជា ក៏ដូចជាអតិថិជន PEUGEOT ទាំងអស់ ក៏ដូចជាដៃគូសហការរបស់យើង រួមមាន ក្រុមហ៊ុន TotalEnergies Marketing (Cambodia) Co., Ltd ធនាគារ HONG LEONG BANK ធនាគារ ឯកទេស KB Daehan និងធនាគារ ឯកទេស AEON ពិតជាសប្បាយរីករាយយ៉ាងខ្លាំងដែលបានចូលរួមចំណែកចែករំលែកជាមួយសហគមន៍ក្នុងការធ្វើរឿងមនុស្សធម៌ ហើយយើងប្តេជ្ញាថា និងបន្តធ្វើរឿងល្អសម្រាប់សង្គមបន្ថែមទៀតនាពេលអនាគត។”

រូបភាព លោកស្រី ហៃ រដ្ឋា ប្រធានគ្រប់គ្រងទូទៅ PEUGOET Cambodia

តោះ! ទៅទស្សនាកម្រងរូបភាពអនុស្សាវរីយ៍ កម្មវិធីដំណើរកម្សាន្ត គ្រួសារ PEUGEOT និងសប្បុរសធម៌ ឆ្នាំ២០២២ ថ្ងៃទី០៨ ដល់ ១១ ខែធ្នូ ឆ្នាំ២០២២ ទាំងអស់គ្នា!!

សម្រាប់អតិថិជនដែលមានតម្រូវការរថយន្ត PEUGEOT គ្រប់ម៉ូដែល អាចធ្វើការទំនាក់ទំនងមកកាន់លេខ៖

  • 076 73 84 368 និង 095 999 629
  • ទីតាំងអគារតាំងបង្ហាញសាខាទឹកថ្លា៖ bit.ly/3jrXAtI
  • តាំងអគារតាំងបង្ហាញសាខាកាល់ម៉ែត៖ bit.ly/3Vvy5Jl
  • ឆាតសួរព័ត៌មាន៖ t.me/PeugeotSupport
  • Facebook៖ PEUGEOT Cambodia

អត្ថបទ៖ សុខុន សុម៉ាភាវី

មតិយោបល់
អត្ថបទថ្មី