- 2022-12-20 02:48:00
- ព័ត៌មាន
ចាប់ពីស្អែកទៅ អាកាសធាតុនៅបន្តចុះត្រជាក់ដល់ជាង១០អង្សារនិងធ្លាក់ខ្យល់ដដែល ប្រយ័ត្នសុខភាពណា!
- 2022-12-20 02:48:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាប់ពីស្អែកទៅ អាកាសធាតុនៅបន្តចុះត្រជាក់ដល់ជាង១០អង្សារនិងធ្លាក់ខ្យល់ដដែល ប្រយ័ត្នសុខភាពណា!
ចន្លោះមិនឃើញ
ក្រសួងធនធានទឹកនិងឧទុនិយម នៅថ្ងៃនេះបានចេញសេចក្ដីជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាសនៅក្នុងមួយសប្ដាហ៏ខាងមុខនេះ ប្រទេសកម្ពុជាបន្តទទួលឥទ្ធិពលពីទ្រនុងនៃសម្ពាធខ្ពស់(ចិន) និងខ្យល់មូសុងឦសាន្តក្នុងកម្រិតមធ្យម ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
១. តំបន់ទំនាបកណ្តាល
សីតុណ្ហភាពអប្បបរមា មានពី ១៨-២០ °C
សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C អាកាសធាតុចុះត្រជាក់ក្នុងកម្រិតបង្គួរ ។
២. តំបន់ខ្ពង់រាប
សីតុណ្ហភាពអប្បបរមា មានពី ១៦-១៨ °C
សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C
អាកាសធាតុចុះត្រជាក់ក្នុងកម្រិតបង្គួរ ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ សីតុណ្ហភាពអប្បបរមា មានក្នុងរង្វង់ ១៧-១៨ °C ។
៣. តំបន់មាត់សមុទ្រ ៖
សីតុណ្ហភាពអប្បបរមា មានពី ១៩-២១ °C
សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C អាកាសធាតុចុះត្រជាក់ក្នុងកម្រិតមធ្យម ។
អាស្រ័យដូចបានជម្រាបជូនខាងលើសូមសាធារណជនទទួលជ្រាបជាព័ត៌មាននិងយកចិត្តទុកដាក់ថែរក្សា សុខភាពចំពោះស្ថានភាពធាតុអាកាសដែលនៅបន្តចុះត្រជាក់ ៕