• 2022-12-20 07:35:00
  • ព័ត៌មាន

នរណាខ្លះ ចង់ទៅប្រ៊ុយណេជួបព្រះរាជបុត្រ? ដាក់ពាក្យឱ្យលឿនទៅប្រកាសផ្ដល់អាហារូបករណ៍ច្រើនកន្លែងណាស់

  • 2022-12-20 07:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាលនៃប្រទេសប្រ៊ុយណេ (The Government of Brunei Darussalam Scholarship ) បានប្រកាសពីអាហារូបករណ៍ សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ សម្រាប់ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ។ នេះបើយោងតាមផេកផ្លូវការរបស់ក្រសួងអប់រំ យុវជននិងកីឡា នៅថ្ងៃទី២០ ធ្នូ ២០២២នេះ។

ប្អូនៗសិស្សានុសិស្ស សិស្សនិស្សិត ដែលបញ្ចប់ថ្នាក់បរិញ្ញាប័ត្រ ឬទើបបញ្ចប់បាក់ឌុប នេះជាឱកាសល្អបំផុតហើយ សម្រាប់អ្នកដែលចង់បន្តការសិក្សានៅក្រៅប្រទេស សម្រាប់ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ដោយផុតកំណត់ទទួលពាក្យនៅថ្ងៃទី១៥ កុម្ភៈ ឆ្នាំ២០២៣ខាងមុខនេះហើយណា ។

សូមចុចលីងខាងក្រោមនេះ ដើម្បីដាក់ពាក្យសម្រាប់អាហារូបករណ៍៖ ដាក់ពាក្យ៖ https://apply.ubd.edu.bn/orbeon/uis-welcome/

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់
អត្ថបទថ្មី