• 2022-12-22 02:07:09
  • ព័ត៌មាន

ប្រាសាទព្រហ្មកិលនៅចុងកាល់ តាមរឿងព្រេងជាកន្លែង ពញាក្រែក ចាំសេះឲ្យតាចាស់ម្នាក់ដែលជាព្រះឥន្ទប្រែក្រឡា​ ​

  • 2022-12-22 02:07:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រាសាទព្រហ្មកិលមានទីតាំងស្ថិតភូមិជើងទៀន ឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ហើយមានចម្ងាយប្រមាណ ៣៥ គីឡូម៉ែត្រ ពីក្រុងសំរោង។ ប្រាសាទនេះស្ថិតខាងជើង មានចម្ងាយ ប្រមាណ៧០០ម៉ែត្រពីស្ពានទ័ពដែលជាស្ពានបុរាណធំជាងគេនៅកម្ពុជា។ ប្រាសាទនេះធ្លាប់បានចុះបញ្ជីនៅក្នុងឯកសារ ស្រាវជ្រាវរបស់បារាំងកាលពីជាងមួយរយឆ្នាំមុនរួចមកហើយ ។

បើយើងសិក្សាតាមរឿងព្រេងវិញ ប្រាសាទនេះមានឈ្មោះដូចនេះក៏ព្រោះតែ ព្រហ្មកិល ឬពញាក្រែក ដែលបានខំរកិលគូទមករកមើលអ្នកមានបុណ្យដែលត្រូវឡើងសោយរាជ្យនៅមហានគរ អង្គុយនៅទីប្រាសាទនេះចាំសេះឲ្យតាចាស់ម្នាក់ដែលជាព្រះឥន្ទប្រែក្រឡា​។ សព្វថ្ងៃប្រាសាទបុរាណនេះ មានស្រះពីរ នៅក្បែរខាង តួប្រាសាទតំកល់ខ្ពស់ប្រហែល៥ម៉ែត្រកន្លះទំហំប្រាសាទប្រហែល ១៥-១៦ ម៉ែត្រ៤ជ្រុង ខាងក្នុងប្រាសាទមានថ្មមួយផែនរាងដូចជាបល្ល័ង្ក និងខាងជើង មានស្ទឹងមួយ​។

ប្រាសាទព្រហ្មកិលត្រូវបានសាងសង់ឡើងនៅលើដីរាបស្មើ ក្បែរផ្លូវបុរាណមួយខ្សែដែលចេញពីរាជធានី អង្គរទៅកាន់ប្រាសាទភិមាយជាប្រាសាទទោលមានប្រាង្គមួយបែរមុខទៅទិសខាងកើតជាសំណង់ស្ថិតនៅក្នុង រជ្ជកាលព្រះបាទេជ័យវរ្ម័នទី៧ នាចុងសតវត្សទី១២ និងដើមសតវត្សទី១៣ ជាប្រាសាទស្ថិតក្នុងរចនាបថបាយ័ន។​សំណង់នេះជាហោបន់ស្រន់របស់សាលាសំណាក់ ឬទីស្នាក់អាស្រ័យរបស់អ្នកដំណើរ ឬហៅម្យ៉ាង ទៀតថា ផ្ទះភ្លើង ឬធម្មសាលា៕

មតិយោបល់