• 2022-12-22 02:30:00
  • ព័ត៌មាន

លទ្ធផលបាក់ឌុបចេញរសៀលនេះ នឹងប្រកាសលើផេកក្រសួង បេក្ខជនមិនបាច់លំបាកទៅមើលលទ្ធផលនៅមណ្ឌលប្រឡងទេ

  • 2022-12-22 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការប្រកាសលទ្ធផលបាក់ឌុប សម័យប្រឡង ២០២២-២០២៣ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះ ក្រសួងអប់រំ យុវជននិងកីឡា នឹងផ្សព្វផ្សាយជូនដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឱ្យបានដឹងថាលទ្ធផល នៃការ ប្រឡង នឹងត្រូវប្រកាសដោយការផ្សព្វផ្សាយផ្ទាល់នៅមណ្ឌលប្រឡង ហើយក៏នឹងផ្សព្វផ្សាយនៅលើ ហ្វេសប៊ុកផ្លូវការ របស់ក្រសួងអប់រំ យុវជន និងកីឡាបន្ថែមទៀត ដូច្នេះបេក្ខជនពុំចាំបាច់លំបាកមកតាមដាន លទ្ធផលនៅមណ្ឌលប្រឡងឡើយ ។

សូមជម្រាបថា លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់មណ្ឌលរាជធានីភ្នំពេញ និងខេត្តកណ្ដាលនឹងត្រូវប្រកាសនាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះ ដោយឡែកសម្រាប់មណ្ឌលតាមបណ្ដាខេត្តនឹងត្រូវប្រកាសនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ ព្រមទាំងមានផ្សព្វផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំ យុវជន និងកីឡា ៕

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់
អត្ថបទថ្មី