- 2022-12-22 04:08:00
- ព័ត៌មាន
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចែករំលែកបទពិសោធន៍ការពារគាំងបេះដូង ពេលរដូវត្រជាក់ កាលលោកនៅកូរ៉េ
- 2022-12-22 04:08:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចែករំលែកបទពិសោធន៍ការពារគាំងបេះដូង ពេលរដូវត្រជាក់ កាលលោកនៅកូរ៉េ
ចន្លោះមិនឃើញ
មហាសេដ្ឋីវ័យក្មេងបំផុតនៅកម្ពុជា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលគ្រប់គ្នាបានស្គាល់មានជំនួញរាប់រយមុខក្នុងដៃខ្ទង់រយលានដុល្លារនោះ ធ្លាប់ជាអតីតពលករធ្វើការនៅប្រទេសកូរ៉េ លោកបានឆ្លងកាត់ជីវិតលំបាក រស់នៅជាកម្មករ ពិសេសនៅរដូវត្រជាក់ រងារត្រជាក់ វេទនាណាស់។
តាមរយៈបណ្ដាលសង្គមផ្ទាល់ខ្លួន អ្នកកញ៉ាវ័យក្មេង បានបង្ហោះសារដើម្បីចែករំលែកបទពិសោធន៍ ក៏ដូចជាចំណេះដឹងដល់ពលរដ្ឋខ្មែរដែលធ្វើការនៅប្រទេសកូរ៉េ ស្របពេលរដូវត្រជាក់តែងបើកកម្ដៅ ធ្វើឱ្យវារំហួតជាតិទឹកពីក្នុងខ្លួនខ្សោះ អាចអោយយើងគាំងបេះដូង ភាគរយស្លាប់ខ្ពស់ ដូច្នេះអាការដែលពលករ ឬប្រជាជនអាចគាំងបេះដូងស្លាប់ភ្លាមៗ គឺពិតជាងាយនឹងកើតឡើងជាខ្លាំង។ ខាងក្រោមនេះជាបទពិសោធន៍ដែលលោកចែករំលែកដោយលោកបានជួបនិងអនុវត្តន៍ឆ្លងកាត់ដោយផ្ទាល់៖
លោកបានលើកឡើងថា៖ «បងប្អូននៅកូរ៉េ រដូវត្រជាក់យើងតែងបើកកម្ដៅ ធ្វើឱ្យវារំហួតជាតិទឹកពីក្នុងខ្លួនខ្សោះ អាចអោយយើងគាំងបេះដូង ជាពិសេសបងប្អូនដែលពិសារស្រាស្រវឹងសំងុំគេងនិងបងប្អូនធ្វើការយប់គេងមិនគ្រប់គ្រាន់ ភាគរយស្លាប់ខ្ពស់ » ។
ដំណោះស្រាយដែលខ្ញុំធ្លាប់អនុវត្ត ដែលថៅកែកូរ៉េ និងបងប្រុសខ្ញុំបានណែនាំ
ញាំទឹកដោះគោឆៅមុនពេលគេង បើគេងបានតិចត្រូវញ៉ាំទឹកដោះគោកាន់តែច្រើន។
បើមិនញ៉ាំទឹកដោះគោ ត្រូវដួសទឹកមួយផ្តិលធំ ដាក់ក្នុងបន្ទប់យើងគេង តែញ៉ាំទឹកដោះគោជាជម្រើសល្អបំផុត។ បើសិនជាខ្ញុំមិនអនុវត្តញ៉ាំទឹកដោះគោឆៅមុនពេលគេងទេ ប្រហែលខ្ញុំគ្មានជីវិតមកស្រុកខ្មែរវិញឡើយ ព្រោះខ្ញុំគេងតិច ធ្វើការនិងមើលអ៊ីនធឺណិតច្រើន ពេលខ្លះគេងបានតែ 2 ម៉ោងឬ3ម៉ោង ។
ខ្ញុំអនុវត្តពិតមិននិយាយតាមគេទេ ខ្ញុំគឺញ៉ាំទឹកដោះគោមុនគេងទោះបីពេលខ្លះញ៉ាំទៅចង់ក្អួតក៏ដោយក៏ខ្ញុំប្រឹងលេប ពីរកំប៉ុងជ័រតូចៗ មានថ្ងៃខ្លះបីកំប៉ុងក៏មាន ។
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា លើកឡើងដូច្នេះ ស្របពេលដែលប្រទេសកូរ៉េខាងត្បូងនៅពេលនេះជារដូវត្រជាក់ ធ្លាក់ខ្យល់ ធ្លាក់ព្រឹលខ្លាំង ដែលអាកាសធាតុបែបនេះធ្វើឱ្យបងប្អូនពលរដ្ឋខ្មែរពិសេសពលករប្រឈមនឹងអាការៈគាំងបេះដូង ហើយបើតាមការសង្កេតបានឱ្យដឹងថា ភាគរយស្លាប់របស់ពលរដ្ឋជាពលករជនជាតិខ្មែរនារដូវត្រជាក់មានការកើតមានជាច្រើនករណីផងដែរ ។ សង្ឃឹមថាក្រោយការចែករំលែកពីអ្នកឧញ្ញ៉ា នឹងក្លាយជាចំណេះដឹងដ៏មានប្រយោជន៍សម្រាប់ពលរដ្ឋខ្មែរដែលរស់នៅប្រទេសកូរ៉េ ដើម្បីការពារសុខភាពរបស់ខ្លួននារដូវត្រជាក់នេះផងដែរ ៕