/kumnith-Social/Social-(7)/63a40c85a743b_1671695460_medium.jpg)
- 2022-12-22 07:56:49
- ព័ត៌មាន
ទើបតែដឹង ដូនតារបស់ Elon Musk ធ្លាប់មកលេងអង្គរវត្តច្រើនទសវត្សរ៍មកហើយ!
- 2022-12-22 07:56:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទើបតែដឹង ដូនតារបស់ Elon Musk ធ្លាប់មកលេងអង្គរវត្តច្រើនទសវត្សរ៍មកហើយ!
ចន្លោះមិនឃើញ
ជារឿងភ្ញាក់ផ្អើល បន្ទាប់ពីថ្មីៗនេះមានដំណឹងថា សាច់ញាតិជិតដិតរបស់មហាសេដ្ឋីអាមេរិក និងជាស្ថាបនិកក្រុមហ៊ុនរថយន្ត Tesla គឺលោក Elon Musk បានមកទស្សនាកម្ពុជា និងទៅទស្សនាកម្ពុជាតាំងពីច្រើនឆ្នាំមកហើយ។
ដំណឹងនេះ ទើបបែកធ្លាយនៅលើគណនី Twitter មានឈ្មោះថា Maye Musk ដែលត្រូវជាម្ដាយលោក Elon Musk។ លោកស្រី Maye Musk បានបង្ហោះនៅលើ Twitter របស់ខ្លួននៅរូបថតម្ដាយ ឪពុករបស់ខ្លួនប៉ុន្មានសន្លឹក និងបានបញ្ជាក់ថា នេះជារូបដែលលោកស្រីទើបតែបានប្រទះ។
លោកស្រីសរសេរសារថា "Found these photos of my mom and dad trip in 1954. I think they’re at Angkor Wat.” ដែលមានន័យថា "បានរកឃើញរូបថតទាំងនេះ របស់ម៉ា ប៉ារបស់ខ្ញុំ ក្នុងដំណើរកម្សាន្តក្នុងឆ្នាំ ១៩៥៤ ខ្ញុំគិតថានេះជារូបពួកគាត់ថតនៅប្រាសាទអង្គរវត្ត"។ នេះសារទី២របស់លោកស្រី Maye Musk។
សារទី១របស់លោកស្រី ក៏បរិយាពីរឿងនេះដែរ ក្នុងនោះម្ដាយរបស់ស្ថាបនិកក្រុមហ៊ុនអវកាស Space X បានរៀបរាប់ថា "ប៉ាម៉ារបស់ខ្ញុំ ញុំគឺជាមនុស្សតែម្នាក់គត់ដែលហោះហើរពីអាហ្វ្រិកខាងត្បូងទៅកាន់ប្រទេសអូស្ត្រាលី តាមរយៈយន្តហោះដែលមានម៉ាស៊ីនតែមួយប៉ុណ្ណោះ។ ដូចដែលអ្នកអាចឃើញវានៅចុងស្លាបយន្តហោះក្នុងរូប ថតនៅប្រាសាទអង្គរវត្ត"។
ជុំវិញដំណើរមកដល់របស់ដូនតារបស់លោក Elon Musk នេះ ក្រសួងទេសចរណ៍កម្ពុជា មិនបានអធិប្បាយអ្វីនោះទេ ប៉ុន្តែក្នុងគ្រុបព័ត៌មានទេសចរណ៍របស់ក្រសួង បានធ្វើការចែករំលែកបន្ត និងបានបញ្ជាក់ថា នេះគឺជារឿងដ៏គួរឲ្យចាប់អារម្មណ៍មួយ។
Elon Musk គឺជាជនជាតិអាហ្វ្រិកខាងត្បូង លោកមានម្ដាយឈ្មោះ Maye Musk និងឪពុកឈ្មោះ Errol Musk។ Elon មានបងប្អូនចំនួន ៣នាក់ ក្នុងនោះបងប្អូន២នាក់ទៀតរបស់លោក គឺ Kimbal Musk, Tosca Musk ៕