• 2022-12-22 09:45:00
  • ព័ត៌មាន

អបអរសាទរប្អូនៗ! នេះជាទិដ្ឋភាពស្ដាប់លទ្ធផលប្រឡងបាក់ឌុបថ្ងៃនេះ ខ្លះយំខ្លះសើច!

  • 2022-12-22 09:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លទ្ធផលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២២ បានប្រកាសនារសៀលថ្ងៃទី ២២ ធ្នូ ឆ្នាំ ២០២២ នេះហើយ សម្រាប់រាជធានីភ្នំពេញ និង ខេត្តកណ្ដាល ។ ខាងក្រោមនេះជាទិដ្ឋភាព ដែលប្អូនៗបានទៅស្ដាប់លទ្ធផល នៅវិទ្យាល័យព្រះស៊ីសុវត្ថិ មានខ្លះសើចសប្បាយ ខ្លះយំ ទៀតផង។

សូមជម្រាបថា នៅថ្ងៃនេះជាថ្ងៃទី១ សម្រាប់ការប្រកាសលទ្ធផលប្រឡង បាក់ឌុប សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល ការផ្សព្វផ្សាយជូនដល់បេក្ខជនប្រឡង ត្រូវប្រកាសដោយការផ្សព្វផ្សាយផ្ទាល់នៅមណ្ឌលប្រឡង ហើយក៏នឹងផ្សព្វផ្សាយនៅលើ ហ្វេសប៊ុកផ្លូវការ របស់ក្រសួងអប់រំ យុវជន និងកីឡាបន្ថែមទៀត ៕ តោះ! មកមើលទិដ្ឋភាពដែលប្អូនៗមកស្ដាប់លទ្ធផលនៅរសៀលនេះ៖

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់
អត្ថបទថ្មី