• 2022-12-23 03:32:00
  • ព័ត៌មាន

នៅតែខ្លាំង! សិស្សនិទ្ទេសA នៅតែច្រើនមិនចាញ់ឆ្នាំមុនប៉ុន្មានទេ វិទ្យាល័យហ៊ុនសែនស្អាង ខេត្តកណ្ដាល

  • 2022-12-23 03:32:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីសៀលថ្ងៃទីថ្ងៃទី ២២ ធ្នូ ឆ្នាំ ២០២២ ម្សិញមិញ លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់រាជធានីភ្នំពេញ និង ខេត្តកណ្ដាលត្រូវបានប្រកាស ជាលទ្ធផល បេក្ខជនប្រឡងជាប់សរុប ៩០៩៥០នាក់ ត្រូវជា ៧២.៣៣ ភាគរយនៃចំនួនបេក្ខជនមក ប្រឡង។ បេក្ខជនជាប់និទ្ទេស A ចំនួន ១០៤៩ នាក់ ហើយអ្វីដែលពិសេសនិងចាប់អារម្មណ៍ខ្លាំងនោះគឺ សិស្សនៃវិទ្យាល័យហ៊ុន សែន ស្អាង ខេត្តកណ្តាល មានបេក្ខជនជាប់និទ្ទេសA រហូតដល់ទៅ ៧នាក់ឯណោះ ពិតជាខ្លាំងមិនចាញ់សិស្សច្បងឆ្នាំមុនៗនោះទេ។

រូបតំណាងសិស្សវិ.ស្អាង

យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ០៥ ធ្នូ ២០២២។ ក្រសួងអប់រំ បានឱ្យដឹងថា លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅឆ្នាំ២០២២នេះ មានបេក្ខជនប្រឡងជាប់ជាង ៩ម៉ឺននាក់ ក្នុងចំណោមបេក្ខជនដែលចុះឈ្មោះប្រឡងជាង ១២ម៉ឺននាក់។ ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) មានសិស្សប្រឡងជាប់ចំនួន ៩០ ៩៥០នាក់ ស្មើនឹង ៧២,៣៣% នៃចំនួនបេក្ខជនមកប្រឡង ៕

ខាងក្រោមនេះជាឈ្មោះ សិស្សនិទ្ទេសAសម្រាប់វិទ្យាល័យ ហ៊ុន សែន ស្អាង ខេត្តកណ្ដាល៖

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់