• 2022-12-26 07:40:00
  • ព័ត៌មាន

ឃើញតស៊ូទោះធ្លាក់ក៏មិនបោះបង់ របស់អ្នកម្ដាយបាក់ឌុបវ័យ៥៦ឆ្នាំ សម្ដេចឧបត្ថម្ភថវិកាចំនួន១០លានរៀល

  • 2022-12-26 07:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្ដេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសលើផេកផ្ទាល់របស់សម្ដេចនៅថ្ងៃនេះ ដោយបានចូលរួមឧបត្ថម្ភនូវថវិកា ចំនួន១០លានរៀល ដល់អ្នកម្ដាយប្រឡងបាក់ឌុបវ័យ ៥៦ឆ្នាំហែម ស៊ីណាត ដើម្បីលើកទឹកចិត្តដល់ការរៀនពេញមួយជិវិត។

សម្ដេចតេជោ លោកបានសសេរបង្ហោះនៅលើផេកយ៉ាងដូច្នេះថា « ដើម្បីលើកទឹកចិត្តដល់ការរៀនពេញមួយជិវិតខ្ញុំសូមចូលរួមឧបត្ថម្ភដល់ប្អូនស្រី ហែម ស៊ីណាត អាយុ៥៦ឆ្នាំដែលបានចូលប្រឡងបាក់ឌុបហើយធ្លាក់នូវថវិកា ចំនួន១០លានរៀល។ ជូនពរប្អូនស្រីប្រឡងជាប់នៅឆ្នា២០២៣ ខាងមុខ »។

លោកស្រី ហែម ស៊ីណាត អាយុ៥៦ឆ្នាំ មកពីភូមិថ្មរមៀល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ គឺជាបេក្ខជនអាយុច្រើនជាងគេ ក្នុងការប្រឡងសញ្ញាបត្រទុតិយភូមិ ឆ្នាំ២០២២។ ទោះជាមិនបានជាប់ក្នុងការប្រឡងបាក់ឌុប ប៉ុន្តែលោកស្រីមិនអស់សង្ឃឹមនោះទេ ដោយប្តេជ្ញាបន្តប្រឡងជាថ្មីនៅឆ្នាំក្រោយទៀត ដើម្បីសម្រេចនូវក្តីស្រមៃជាគ្រូបង្រៀន។

ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ៥ ធ្នូ ២០២២ មានសិស្សជាប់៩០៩៥០នាក់ស្មើនឹង៧២.៣៣% និទ្ទេស A ចំនួន១០៤៩នាក់, និទ្ទេស B ចំនួន៧២៣២នាក់, និទ្ទេស C ចំនួន១៩០៥៣នាក់, និទ្ទេស D ចំនួន៣១១៦៦នាក់ និងនិទ្ទេស E ចំនួន៣២៤៥០នាក់។ ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺថ្ងៃទី០៥ និងទី០៦ ខែធ្នូ ឆ្នាំ២០២២ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១២៨ ១៣៥នាក់ ស្រី៦៨ ៧៧១នាក់, មណ្ឌលប្រឡង ២២១ និងត្រូវជា ៥១៧៤បន្ទប់ ៕

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់