• 2022-12-28 05:03:00
  • ព័ត៌មាន

សិស្សនិទ្ទេសAត្រៀម! សម្តេចតេជោ ហ៊ុន សែន ប្រកាសផ្ដល់រង្វាន់ធំ នឹងគ្រោងជួបនៅខែកុម្ភៈខាងមុខនេះ

  • 2022-12-28 05:03:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ កាលពីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានគូសបញ្ជាក់ថា សម្តេចនឹងជួបជាមួយនឹងសិស្សានុសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ដែលជាប់និន្ទេសA ចំនួន ១,០៤៩ នាក់ នាខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខនេះ។

ថ្លែងក្នុងពិធីនោះផងដែរ លោកបានមានប្រសាសន៍ថា «សិស្សានុសិស្សទាំងអស់ដែលប្រឡងជាប់គួរតែបន្តការសិក្សានៅមហាវិទ្យាល័យ ហើយអ្នកដែលមិនបានប្រឡងត្រូវបន្តការសិក្សាដើម្បីត្រៀមប្រឡងនៅឆ្នាំក្រោយ ឬទទួលបានសញ្ញាបត្របរិញ្ញាបត្ររង ។ អ្វីដែលសំខាន់បំផុតគឺកុំបោះបង់ការសិក្សា»។ លោកបានប្រាប់សិស្សដែលប្រឡងបាក់ឌុបថា មិនថាប្រឡងជាប់និទេសណាទេ ត្រូវតែរីករាយនឹងលទ្ធផលដែលខ្លួនបានសម្រេច ហើយកុំបាក់ទឹកចិត្ត ។

សូមជម្រាបជូនថា សិស្សដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នៅក្នុងឆ្នាំសិក្សា២០២២-២០២៣ ជាលទ្ធផល បេក្ខជនប្រឡងជាប់សរុប ៩០,៩៥០ នាក់ ត្រូវជា ៧២.៣៣% នៃចំនួនបេក្ខជនប្រឡងសរុប។ ក្នុងនោះមាននិទ្ទេសA ចំនួន ១,០៤៩ នាក់ និទ្ទេសB ៧,២៣២នាក់ និទ្ទេសC ១៩,០៥៣នាក់ និទ្ទេស ៣១,១៦៦នាក់ និងនិទ្ទេសE ចំនួន ៣២,៤៥០នាក់ ៕

អត្ថបទដោយ ៖ ស៊ូ អីន

មតិយោបល់