• 2023-01-04 02:17:45
  • ព័ត៌មាន

អ្នករកស៊ីក្នុងវិស័យទេសចរណ៍ នៅ​តំបន់​សមុទ្រ​ប្រយ័ត្ន​មាន​គ្រោះ​ធំ!

  • 2023-01-04 02:17:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​ទេសចរណ៍ បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​មួយ ដោយ​ក្រើន​រំលឹក​ដល់​អ្នក​រកស៊ី​នៅ​ក្នុង​វិស័យ​ទេសចរណ៍​ស្ថិត​នៅ​តំបន់​ជាប់​មាត់សមុទ្រ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​អាកាស​ធាតុ​ចាប់​ពី​ថ្ងៃ​នេះ ដល់​ថ្ងៃ​ទី ១០ មករា។

សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​ទេសចរណ៍​នេះ ដោយ​យោង​តាម​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​ធនធានទឹក និងឧតុនិយមនៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ជូន​ដំណឹង​ថាចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលរងឥទ្ធិពលដូចតទៅ៖ ថ្ងៃទី៤-៧ ខែមករា ទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបសកម្មពីភាគខាងក្រោមនៃសមុទ្រចិនខាងត្បូង។

ថ្ងៃទី៨ មករាទទួលឥទ្ធិពល​ពីទ្រលងសម្ពាធខ្ពស់(ចិន និងខ្យល់មូសុងឦសានក្នុងកម្រិតពីខ្សោយ​ទៅមធ្យម។

ស្ថានភាពបែបនេះ នឹងធ្វើឱ្យតំបន់ទំនាបកណ្ដាល តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រ ចាប់ពីថ្ងៃទី៥-៧ ខែមករា និងអាចបានភ្លៀងធ្លាក់ក្នុងកម្រិតពីមួយទៅមធ្យមដោយអន្លើ ហើយក៏នឹងអាចមានភ្លៀងខ្យល់បក់ពីបង្គួរ ទៅខ្លាំង នៅលើផ្ទៃសមុទ្រក៏នឹងកើតមានរលកសមុទ្រពី​មធ្យមទៅបង្គួរ​ផងដែរ។

ចំពោះសីតុណ្ហភាពអប្បបរមាទូទៅ ចន្លោះពី១៨-២៤​អង្សារ និងសីតុណ្ហភាពអតិបរមាទូទៅចន្លោះ២៨-៣០អង្សារ ដើមបានសន្ដិសុខ និងសុវត្ថិភាពដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេស រាជធានីខេត្តដែលទទួលរងឥទ្ធិពលខាងលើនេះ ក្រសួងទេសចរណ៍ធ្វើសេចក្ដីជូនដំណឹងដល់ ឯកឧត្តម លោក-លោកស្រីប្រធានមន្ទីរទេសចរណ៍ រាជធានី-ខេត្ត ធ្វើការផ្សព្វផ្សាយ និងម្ចាស់​មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ ប្រតិបត្តិករទេសចរ និងភ្ញៀវទេសចរទាំងអស់ ឱ្យបង្កើន​ការ​ប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ដើម្បីជៀសវាងនូវគ្រោះថ្នាក់ដែលអាចកើតឡើង ជាយថាហេតុ។

អត្ថបទ៖ ទារិកា

មតិយោបល់