• 2023-01-05 04:39:46
  • ព័ត៌មាន

ល្អ​ណាស់! ភាគី​ចំនួន៣ រួម​គ្នា​បង្ហាញ​ផ្លូវ​អ្នកជាប់បាក់ឌុប សម្រាប់​ការ​សិក្សា​នៅ​មហាវិទ្យាល័យ!

  • 2023-01-05 04:39:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រឡង​បាក់ឌុប បាន​បញ្ចប់ និង​រក​ឃើញ​អ្នក​ជាប់​ចំនួន​ជាង ៩​ម៉ឺន​នាក់​ក្នុង​ការ​ប្រកាស​លទ្ធផល​កាល​ពី​ថ្ងៃ​ទី ២២ ធ្នូ ២០២២។ នៅ​ក្នុង​ចំណោម​នេះ មាន​បេក្ខជន​ខ្លះ​បាន​ដឹង​ពី​គោលដៅ​របស់​ខ្លួន​នៅ​មហាវិទ្យាល័យ ប៉ុន្តែ​មួយ​ចំនួន​ទៀត នៅ​ស្រពិចស្រពិល និង​មិន​ទាន់​ស៊ី​ជម្រៅ​លើ​មុខ​វិជ្ជា​មួយ​ៗនៅ​ឡើយ។ ដូច្នេះ​ហើយ ភាគី​ពាក់ព័ន្ធ​ចំនួន ៣ បាន​រួម​គ្នា​ជួយ​យុវជន​ជ្រើស​រើស​ផ្លូវ​ដើរ​លើ​ថ្នាល​មហាវិទ្យាល័យ។

ភាគី​ពាក់ព័ន្ធ​២នោះ មានវិទ្យាស្ថានមគ្គុទេស្ទក៍នៃសាកលវិទ្យាល័យបញ្ញាសា្រស្តកម្ពុជា រួម​ជាមួយ “ជំនួយស្មារតីច្បាប់នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា” និង “Rotaract Club of Phnom Penh Metro ”។

ភាគី​ទាំង៣ បានមូលមតិ​គ្នា រៀបចំនូវកម្មវិធីដ៏អស្ចារ្យរមួយដែលមានឈ្មោះថា "Winning University Life រដូវកាលទី៣" ក្នុងគោល​បំណង ជួយពង្រីកចំណេះដឹង តម្រង់ទិសដល់យុវជនកម្ពុជាដែលទើប​តែបញ្ចប់ថ្នាក់ទី១២ និងប្អូនៗនិស្សិតឲ្យទទួលបាននូវចំណេះដឹងបន្ថែមក្នុងការបន្តការសិក្សានៅសាកលវិទ្យាល័យប្រកបដោយគុណភាព ចំណេះដឹងពិតប្រាកដ និងភាពជោគជ័យក្រោយពេលបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ។

ចូលរួមក្នុងកម្មវិធីនេះ គឺជាឱកាសដ៏ពិសេសសម្រាប់ប្អូនៗយុវជន និងមិត្តនិស្សិតទាំងអស់គ្នាក្នុងការកសាងស្ពានដ៏រឹងមាំទៅកាន់អនាគត។ កាលបរិច្ឆេទកម្មវិធី: ថ្ងៃអាទិត្យ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ ពេលវេលា: ម៉ោង1:00 – 4:30 រសៀល ទីតាំង: ភោជនីយដ្ឋាន ទន្លេបាសាក់II ក្បែរស្ពានអាកាសក្បាលថ្នល់ (Tonle Basacc II Restaurant)៕

អត្ថបទ៖ ទារិកា

មតិយោបល់