• 2023-01-09 03:21:44
  • ព័ត៌មាន

ហូបប៊ីយែរ លើសកម្រិតប៉ះពាល់ច្រើនទៅលើ​រាងកាយទាំងមូល ពិសេស​រលាកសរសៃដៃជើង

  • 2023-01-09 03:21:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើ​អ្វីខ្លះ​ដែល​ជាកត្តាប្រឈម? រួម​ជា​មួយ​រោគសញ្ញាមួយចំនួន នៃជំងឺរលាកសរសៃដៃជើង ដែលបណ្តាលមកពីគ្រឿងស្រវឹង និងអត្ថប្រយោជន៍នៃម៉ាស៊ីនវាស់សរសៃប្រសាទដៃជើង និងសាច់ដុំ។

កត្តាប្រឈម៖ ការសេពគ្រឿងស្រវឹងលើសកម្រិត ដែលគេសង្កេតឃើញភាគច្រើនលើបុរសដែលមានអាយុចាប់ពី ៤០ឆ្នាំឡើងទៅធ្វើឲ្យមានផលប៉ះពាល់ច្រើនទៅលើសុខភាពរាងកាយទាំងមូល ជាពិសេសធ្វើឲ្យមានបញ្ហាប៉ះពាល់ទៅលើសរសៃខួរក្បាល សរសៃដៃ សរសៃជើង និងសាច់ដុំ ជាដើម។

រោគសញ្ញា

  • ភាពចុករោយសាច់ដុំ ឬ ក៏រមួលក្រពើ (Crampes Musculaires)
  • ភាពចុះខ្សោយនៃរាងកាយ / អស់កំលាំង (Asthénie/fatigue)
  • ភាពស្ពឹក ស្រពន់ដៃជើង, ដូចស្រមោច វារ (Paresthésie des extrémités à type de picotement et fourmillements)
  • ភាពក្តៅក្រហាយបាតដៃ បាតជើង (Hypersensibilité à type de brûlure)
  • ភាពចុះថយទំហំ រឺស្វិតសាច់ដុំ (Amyotrophie)

ការធ្វើរោគវិនិច្ឆ័យ

  • ជួបពិគ្រោះ និងប្រឹក្សាជាមួយវេជ្ជបណ្ឌិតឯកទេស
  • ធ្វើការវាស់សរសៃប្រសាទ និង សាច់ដុំ (L’étude de l’activité électrique des nerfs et des muscles) ដោយម៉ាស៊ីនវាស់សរសៃ និងសាច់ដុំ (ENMG, électroneuromyogramme)
  • ប្រសិនបើលោក លោកស្រី មានភាពស្ពឹកស្រពន់ដៃជើង ភាពចុះខ្សោយនៃសាច់ដុំ សូមរួសរាន់អញ្ជើញមកជួបពិគ្រោះ ប្រឹក្សាជាមួយក្រុមការងារជំនាញ សាស្ត្រាចារ្យ វេជ្ជបណ្ឌិតឯកទេសប្រសាទសាស្ត្រ ដើម្បីការសំរេចធ្វើរោគវិនិច្ឆ័យ និងឈានទៅរកការព្យាបាលមួយដ៏មានប្រសិទ្ធភាពខ្ពស់ តាមរយះការវាស់សរសៃប្រសាទដៃជើង និងសាច់ដុំ ជំនួយបច្ចេកវិទ្យា ENMG ដែលមាននៅមន្ទីរពេទ្យកាល់ម៉ែត។

ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត

មតិយោបល់