- 2023-01-10 02:05:00
- ព័ត៌មាន
ថែរក្សាសុខភាពបងប្អូន! កម្ពុជាចាប់ពីថ្ងៃទី១១-១៧ ខែមករា នឹងទទួលសម្ពាធខ្ពស់ ពីចិន អាចភ្លៀងនិងចុះត្រជាក់
- 2023-01-10 02:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថែរក្សាសុខភាពបងប្អូន! កម្ពុជាចាប់ពីថ្ងៃទី១១-១៧ ខែមករា នឹងទទួលសម្ពាធខ្ពស់ ពីចិន អាចភ្លៀងនិងចុះត្រជាក់
ចន្លោះមិនឃើញ
តាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣នេះ បានចេញស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១១-១៧ ខែមករា ឆ្នាំ២០២៣ ក្រសួងធនធានទឹកបានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសាន្ត ក្នុងកម្រិតពីខ្សោយទៅមធ្យម។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖
១៖តំបន់ទំនាបកណ្តាល
សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C
នឹងអាចមានភ្លៀងធ្លាក់ខ្សោយដោយអន្លើ ។
២៖តំបន់ខ្ពង់រាប
សីតុណ្ហភាពអប្បបរមា មានពី ១៩-២២ °C
សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C
នឹងអាចមានភ្លៀងធ្លាក់ខ្សោយដោយអន្លើ។ ខណ:ធាតុអាកាសអាចចុះត្រជាក់ ក្នុងកម្រិតខ្សោយនាពេលព្រឹក ។
៣៖តំបន់មាត់សមុទ្រ
សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C
នឹងអាចមានភ្លៀងធ្លាក់ខ្សោយដោយអន្លើ៕