• 2023-01-11 02:41:00
  • ព័ត៌មាន

ចំហាយសម្ពាធខ្ពស់ពីចិន នឹងផ្ដើមមានភ្លៀងធ្លាក់ដោយអន្លើចាប់ពីថ្ងៃនេះទៅហើយ ពិសេសតំបន់សមុទ្រ

  • 2023-01-11 02:41:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នេះ ដោយកម្ពុជាទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសាន្ត ក្នុងកម្រិតពីខ្សោយទៅមធ្យម។ ស្ថានភាពបែបនេះនឹងធ្វើឲ្យតំបន់ទាំង៣ធំៗនៅកម្ពុជា អាចនឹងមានភ្លៀងធ្លាក់ ហើយពិសេសតំបន់មាត់សមុទ្រ។

១៖តំបន់ទំនាបកណ្តាល

  • សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C

  • សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C

  • នឹងអាចមានភ្លៀងធ្លាក់ខ្សោយដោយអន្លើ ។

២៖តំបន់ខ្ពង់រាប

  • សីតុណ្ហភាពអប្បបរមា មានពី ១៩-២២ °C

  • សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C

  • នឹងអាចមានភ្លៀងធ្លាក់ខ្សោយដោយអន្លើ។ ខណ:ធាតុអាកាសអាចចុះត្រជាក់ ក្នុងកម្រិតខ្សោយនាពេលព្រឹក ។

៣៖តំបន់មាត់សមុទ្រ

  • សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C

  • សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C

  • នឹងអាចមានភ្លៀងធ្លាក់ខ្សោយដោយអន្លើ៕

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់