- 2023-01-11 07:54:26
- ព័ត៌មាន
ជំរឿនចុងក្រោយបំផុត ប្រទេសថៃកើនប្រជាជនដល់ ៦៦លាននាក់ ក្នុងនោះបាងកក មានមនុស្សរស់នៅច្រើនជាងគេ
- 2023-01-11 07:54:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជំរឿនចុងក្រោយបំផុត ប្រទេសថៃកើនប្រជាជនដល់ ៦៦លាននាក់ ក្នុងនោះបាងកក មានមនុស្សរស់នៅច្រើនជាងគេ
ចន្លោះមិនឃើញ
តួលេខប្រជាជនផ្លូវការរបស់ប្រទេសថៃបានកើនឡើងលើសពីចំនួន ៦៦លាននាក់នៅក្នុងឆ្នាំ២០២២ ដោយទីក្រុងបាងកកមានប្រជាជនច្រើនជាងគេគឺជាង ៥លាននាក់។
ក្រសួងមហាផ្ទៃរបស់ប្រទេសថៃបានឱ្យដឹងថា ក្នុងចំណោមប្រជាជនទាំង ៦៦,០៩លាននាក់នៅក្នុងប្រទេសថៃនោះ មាន ៦៥,១លាននាក់ជាពលរដ្ឋថៃ និងប្រហែល ៩៨៤ ០០០នាក់មិនមែនជាជនជាតិថៃ។ ព័ត៌មាននេះត្រូវបានចេញផ្សាយដោយការិយាល័យមជ្ឈមណ្ឌលចុះឈ្មោះ។
ក្នុងចំណោមប្រជាជនថៃសរុប មានស្រ្តីចំនួន ៣៣,៣លាននាក់ ខណៈដែលបុរសមានចំនួន ៣១,៧លាននាក់។ ក្នុងចំណោមប្រជាជនដែលមិនមែនជាជនជាតិថៃទាំងអស់ មានប្រមាណ ៥១៥ ៦០០នាក់ជាបុរស និង ៤៦៨ ០០០នាក់ជាស្ត្រី៕