- 2023-01-12 02:10:56
- ព័ត៌មាន
នេះហើយជាមូលហេតុដែលផ្លែក្រូច ជាផ្លែឈើនាំសំណាងដែលជនជាតិចិន ចូលចិត្តដាក់សែនថ្ងៃចូលឆ្នាំ
- 2023-01-12 02:10:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នេះហើយជាមូលហេតុដែលផ្លែក្រូច ជាផ្លែឈើនាំសំណាងដែលជនជាតិចិន ចូលចិត្តដាក់សែនថ្ងៃចូលឆ្នាំ
ចន្លោះមិនឃើញ
ពិធីបុណ្យចូលឆ្នាំចិន ឬបុណ្យនិទាឃរដូវ ជាបុណ្យមួយដ៏សំខាន់របស់ជនជាតិចិនឬអ្នកជាប់ខ្សែស្រឡាយចិន។ មិនខុសពីប្រទេសដទៃដែលមានអ្នកជាប់ខ្សែស្រឡាយចិន នៅក្នុងប្រទេសកម្ពុជាក៏មានបងប្អូនដែលជាប់ខ្សែស្រឡាយចិននិងតែងប្រារព្ធធ្វើពិធីជារៀងរាល់ឆ្នាំផងដែរ។
ដោយឡែក នៅក្នុងថ្ងៃសែន តើអ្នកមានដែលកត់សម្គាល់ទេថា ហេតុអ្វីបានជាគេសែនផ្លែក្រូចនៅថ្ងៃចូលឆ្នាំចិន?
នៅក្នុងពិធីបុណ្យចូលឆ្នាំចិន រាល់មុខម្ហូប ផ្លែឈើ និងគ្រឿងតង្វាយផ្សេងៗតែងតំណាងឲ្យអត្ថន័យផ្សេងៗគ្នាទៅតាមជំនឿតៗគ្នា។ ជាក់ស្តែង ផ្លែក្រូចជាផ្លែឈើមួយប្រភេទដែលប្រជាជនចិននិងអ្នកជាប់ខ្សែស្រឡាយចិនជឿថានាំលាភសំណាងចូលក្នុងគ្រួសារ។
មូលហេតុដែលគេជឿថា ផ្លែក្រូចនាំសំណាងនោះ គឺដោយសារពាក្យចិនសម្រាប់កុកងឺ kam មានន័យស្រដៀងទៅនឹងពាក្យ «មាស»។ ហេតុដូច្នេះហើយ ប្រសិនបើមានផ្លែក្រូចនៅផ្ទះរបស់អ្នកនៅថ្ងៃចូលឆ្នាំចិន គេជឿថានឹងនាំទ្រព្យសម្បត្តិហូរហៀរចូលពេញផ្ទះ។
ម្យ៉ាងវិញទៀត នៅពេលគេចែកអាំងប៉ាវ គេតែងដាក់ភ្ជាប់ជាមួយនឹងផ្លែក្រូចខ្វិចដ៏ធំមួយដើម្បីនាំសំណាងនិងបង្កើនភាពផ្អែមល្ហែម។ នៅក្នុងពិធីបុណ្យចូលឆ្នាំចិន នៅតាមផ្ទះនីមួយៗតែងតាំងជាមួយនឹងផ្លែក្រូចនិងជាអំណោយសម្រាប់ដល់បងប្អូនញាតិមិត្ត៕