- 2023-01-12 03:02:23
- ព័ត៌មាន
៣ សន្លឹកបង្ហាញពីរូបសំណាកខ្មែរកាលពីជាង១សតវត្សមុន ដែលត្រូវភូមាដឹកយកទៅក្រោយវាយបែកអយុធ្យា
- 2023-01-12 03:02:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៣ សន្លឹកបង្ហាញពីរូបសំណាកខ្មែរកាលពីជាង១សតវត្សមុន ដែលត្រូវភូមាដឹកយកទៅក្រោយវាយបែកអយុធ្យា
ចន្លោះមិនឃើញ
រូបសំណាកខ្មែរដ៏សំខាន់ៗចំនួន ៣ប្រភេទធ្វើពីសំរឹទ្ធដ៏ល្បីល្បាញ បានឃ្លាតឆ្ងាយពីប្រទេសកំណើតជាង ៥០០ឆ្នាំមកហើយ ដោយសារសង្គ្រាមឈ្លានពាន។
រម្លឹកទៅសម័យកាលខ្មៅងងឹត នគរខ្មែរត្រូវបានកងទ័ពសៀមចូលឈ្លានពាន លួចប្លន់ទ្រព្យសម្បត្តិអស់យ៉ាងច្រើនសន្ធឹក ហើយដឹកតាមរទេះយកទៅក្រុងអយុធ្យា ក្រោយទទួលជ័យជម្នះលើសឹក។ រូបសំណាកដ៏ល្បីល្បាញបំផុតក្នុងចំណោមនោះគឺរូបសំណាកតោជាឆ្មាំយាម រូបសំណាកព្រះសិវៈ(?) និងរូបដំរីក្បាល៣ ដែលសុទ្ធសឹងធ្វើពីសំរឹទ្ធ។
ត្បិតថាខ្មែរចាញ់ដៃសៀម ត្រូវសៀមកែនមនុស្ស និងទ្រព្យយកទៅ ប៉ុន្តែនគរស្រីអយុធ្យាក៏មិនបានរក្សាទុករបស់ទាំងនោះដែរ ពោលគឺរូបសំណាក និងទ្រព្យសម្បត្តិទាំងឡាយត្រូវកងទ័ពភូមាវាយបែក យកទៅបន្តហើយរក្សាទុកនៅទីនោះរហូតដល់សព្វថ្ងៃ។ អ្វីដែល WowCambodian ចង់បង្ហាញនៅក្នុងថ្ងៃនេះដែរ គឺរូបថតរូបសំណាកទាំងនេះ នៅហាលខ្យល់ហាលភ្លៀង ដែលត្រូវថតតាំងពីឆ្នាំ ១៩០៧ គិតមកទល់ពេលនេះជាង ១សតវត្សមកហើយ៕