- 2023-01-16 04:40:00
- ព័ត៌មាន
អស់ទុក្ខអស់ព្រួយហើយ! ទឹកស្ទឹងព្រែកត្នោតបានស្រកចុះវិញហើយ
- 2023-01-16 04:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អស់ទុក្ខអស់ព្រួយហើយ! ទឹកស្ទឹងព្រែកត្នោតបានស្រកចុះវិញហើយ
ចន្លោះមិនឃើញ
យោងតាមការផ្សាយរបស់ក្រសួងធនធានទឹក នៅមុននេះបន្តិចបានឱ្យដឹងថា ស្ថានភាពទឹកនៅទំនប់ ៧មករា នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ ចាប់តាំងពីម៉ោង១ រំលងអាធ្រាត្រ មកដល់ម៉ោង១០ព្រឹកនេះ ស្ថានភាពទឹកបានចាប់ស្រកចុះវិញហើយ។
ក្រសួងបញ្ជាក់ថា រហូតមកដល់ព្រឹកនេះកម្ពស់ទឹកមាន ៦,២៣ម៉ែត្រ គឺស្រកចុះបាន ០,២៧ ម៉ែត្រ ដែលស្ថានភាពទឹកនឹងបន្តស្រកចុះជាបន្តបន្ទាប់ឈានទៅធូស្រាលវិញ និងពុំមានការគម្រាមកំហែងបន្តទៀតទេ ។ ហើយវានឹងស្រកចុះជាបន្តបន្ទាប់ទៀត ដោយសារទឹកស្ទឹងព្រែកត្នោតនៅក្នុងខេត្តកំពង់ស្ពឺបានស្រកច្រើនហើយ។
សូមជម្រាបជំនន់ទឹកស្ទឹងព្រែកត្នោត បានលិចផ្លូវនិងលំនៅដ្ឋានមួយចំនួននៅក្រៅទំនប់សណ្តរស្ទឹងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្រោមការយកចិត្តទុកដាក់ពីអាជ្ញាធរពាក់ព័ន្ធ បានចុះជួយសង្គ្រោះប្រជាពលរដ្ឋដែលលិចផ្ទះដោយសារជំនន់ទឹកភ្លៀង នៅតាមសណ្តស្ទឹងព្រែកត្នោត១០សង្កាត់ ស្ថិតក្នុងភូមិសាស្រ្តខណ្ឌដង្កោ មាន២៩ភូមិ ទៅកាន់ទីទួលសុវត្ថិភាព ដោយពុំមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិតរបស់ប្រជាពលរដ្ឋឡើយ៕