- 2023-01-17 01:26:23
- ព័ត៌មាន
វត្ថុបុរាណចំនួន២១ និងសំណង់បេតិកភណ្ឌចំនួន១១ នៅក្នុងវត្តថាន់ ត្រូវបានចុះបញ្ជីការពារ
- 2023-01-17 01:26:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វត្ថុបុរាណចំនួន២១ និងសំណង់បេតិកភណ្ឌចំនួន១១ នៅក្នុងវត្តថាន់ ត្រូវបានចុះបញ្ជីការពារ
ចន្លោះមិនឃើញ
រយៈពេល ២ថ្ងៃគឺនៅថ្ងៃទី១១-១២ ខែមករា ឆ្នាំ២០២៣ ក្រុមការងារការិយាល័យសារមន្ទីរ និងការិយាល័យបេតិកភណ្ឌ សហការជាមួយអាជ្ញាធរដែនដី នគរបាលបេតិកភណ្ឌ មន្ត្រីមន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញបានចុះដល់ទីតាំង វត្តនួនមណីរាម(ថាន់) ដើម្បីចុះបញ្ជីបុរាណវត្ថុ និងសំណង់ចាស់។
ជាសរុបរួមមាន វត្ថុបុរាណចំនួន២១វត្ថុ/ដុំ/ផ្ទាំង និងសំណង់បេតិកភណ្ឌចំនួន១១សំណង់ ក្នុងនោះមានដូចជា៖ កំពូលចេតិយ(ថ្មភក់) ចំនួន០១, សន្លឹកសីមា ចំនួន០២, ពុទ្ធបដិមា (លោហធាតុ) ចំនួន០១, កិន្នរឈើ ចំនួន១៤, បំណែកដៃកិន្នរ ចំនួន០៣, សំណង់ចេតិយ ចំនួន០៨, សំណង់ខ្លោងទ្វារ ចំនួន០២, ឈាបនដ្ឋាន ចំនួន០១។
ជាសរុបរួមមាន វត្ថុបុរាណចំនួន២១វត្ថុ/ដុំ/ផ្ទាំង និងសំណង់បេតិកភណ្ឌចំនួន១១សំណង់ ក្នុងនោះមានដូចជា៖ កំពូលចេតិយ(ថ្មភក់) ចំនួន០១, សន្លឹកសីមា ចំនួន០២, ពុទ្ធបដិមា (លោហធាតុ) ចំនួន០១, កិន្នរឈើ ចំនួន១៤, បំណែកដៃកិន្នរ ចំនួន០៣, សំណង់ចេតិយ ចំនួន០៨, សំណង់ខ្លោងទ្វារ ចំនួន០២, ឈាបនដ្ឋាន ចំនួន០១៕