- 2023-01-18 01:47:00
- ព័ត៌មាន
ចាប់ពីថ្ងៃទី១៨នេះ ដល់ថ្ងៃ២៤ ខែមករា អាកាសធាតុនឹងចុះត្រជាក់ ដោយសម្ពាធខ្យល់ខ្ពស់ពីចិន
- 2023-01-18 01:47:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាប់ពីថ្ងៃទី១៨នេះ ដល់ថ្ងៃ២៤ ខែមករា អាកាសធាតុនឹងចុះត្រជាក់ ដោយសម្ពាធខ្យល់ខ្ពស់ពីចិន
ចន្លោះមិនឃើញ
យោងតាមសេចក្ដីជូនដំណឹង ស្ដីពីអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងថា ដោយសារទ្រនុងនៃសម្ពាធខ្ពស់ ពីប្រទេសចិន និងខ្យល់មូសុងឦសាន្តបក់ក្នុងល្បឿនពីមធ្យមទៅបង្គួរបន្តមានឥទ្ធិពលមក លើព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៨-២៤ ខែមករានេះ អាកាសធាតុនឹងចុះត្រជាក់ ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
១-តំបន់ទំនាបកណ្តាល
សីតុណ្ហភាពអប្បបរមា មានពី ២០-២៣ °C
សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C
អាកាសធាតុអាចចុះត្រជាក់ក្នុងកម្រិតមធ្យម ពិសេសទំនាបភាគពាយ័ព្យមានជាអាទិ៍ ៖ ខេត្តកំពង់ធំ សៀមរាប ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្តប៉ៃលិន ។
២-តំបន់ខ្ពង់រាប
សីតុណ្ហភាពអប្បបរមា មានពី ១៧-២១ °C
សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C
អាកាសធាតុអាចចុះត្រជាក់ក្នុងកម្រិតពីមធ្យមទៅបង្ហូរ ពិសេសជួរភ្នំដងរែក និងខ្ពង់រាបឦសាន្តមានជាអាទិ៍ ៖ ខេត្តមណ្ឌលគិរី រតនគិរី ឧត្តរមានជ័យ និងខេត្តព្រះវិហារ ។
៣-តំបន់មាត់សមុទ្រ
សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C
សូមសាធារណ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៍មាន និងបង្កើនការប្រុងប្រយ័ត្ន ចំពោះស្ថានភាពចុះត្រជាក់ ៕