• 2023-01-19 04:38:13
  • ព័ត៌មាន

មិន​សូវ​មាន​អ្នក​ដឹង នេះគឺជាតួលេខចំនួនមនុស្ស​ដែលរស់នៅ​​​ក្នុង​បរិវេណតំបន់អង្គរវត្ត

  • 2023-01-19 04:38:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថិត​នៅ​ភាគ​ខាង​ជើង​នៃ​ក្រុង​សៀមរាប ​ខេត្ត​សៀមរាប ប្រទេស​កម្ពុជា ប្រាសាទ​អង្គរវត្ត​ត្រូវ​គេ​ចាត់​ទុក​ជា​​​​​​​សំណង់​ប្រាសាទ​ព្រហ្មញ្ញ​សាសនា​ធំ​បំផុត និង​ជា​វិមាន​សាសនា​ដ៏​ធំ​បំផុត​នៅ​លើ​​​ពិភពលោក។

ដោយ​ផ្អែក​លើ​ការ​សិក្សា​របស់​បុរាណ​វិទូ​​នា​ពេល​កន្លង​ទៅ បាន​ឲ្យ​ដឹង​ថា ចាប់​ពី​ប្រាសាទ​អង្គរវត្ត​ត្រូវ​បាន​សាងសង់ គេ​សង្កេត​ឃើញ​មាន​ដី​​ទួល​ជា​ច្រើន​​នៅ​ព័ទ្ធ​ជុំវិញ​ ដែល​នេះ​ទំនង​ជា​កន្លែង​ដែល​មនុស្ស​ធ្លាប់​រស់នៅ។

យោង​តាម​​ការ​ចុះ​ផ្សាយ​​អត្ថបទ​សារព័ត៌មាន​មួយ​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​៦ ខែ​កញ្ញា ឆ្នាំ​២០១៦ បាន​​បង្ហាញ​ថា នៅ​ក្នុង​បរិវេណ​ផ្ទៃដី​១០០០​គីឡូម៉ែត្រ​ការ៉េ​នៃ​​ប្រាសាទ​អង្គរវត្ត​ប្រហែល​ជា​​​មាន​ប្រជាពលរដ្ឋ​​រហូត​ដល់ ៧៥​ម៉ឺន​​នាក់​ឯណោះ។

ការ​លើក​​ឡើង​​នេះ​ធ្វើ​ឡើង​ដោយ​ពឹង​ផ្អែក​ទៅ​លើ​ការ​ស្រាវជ្រាវ​ក្នុង​គម្រោង​មហា​អង្គរ GAP (Great Angkor Project) របស់​សាកល​វិទ្យាល័យ​ស៊ីដនី ដឹក​នាំ​ដោយ​បណ្ឌិត Roland Fletcher និង​អាជ្ញាធរ​ជាតិ​អប្សរា៕

មតិយោបល់