• 2023-01-19 08:01:42
  • ព័ត៌មាន

សប្បាយ​ចិត្ត​ទៅ កម្ពុជា​នឹង​មាន​អាកាសយានដ្ឋាន​មួយ​ទៀត​នៅ​លើ​កោះ​កណ្ដាល​សមុទ្រ​កម្ពុជា

  • 2023-01-19 08:01:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​នាយកដ្ឋាន​ផែនការ​អភិវឌ្ឍ​ទេសចរណ៍ អាកាសយានដ្ឋាន​ថ្មី​មួយ​ទៀត នឹង​មាន​វត្តមាន​នៅលើ​កោះរ៉ុង​ដ៏​ល្បី​របស់​កម្ពុជា ក្រោយ​រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា និងក្រុមហ៊ុន កោះរ៉ុង ឌីវេឡបមេន ខេមភីនី។

រូបតំណាង

ភាគី​ទាំង​ពី​ទើប​បានចុះហត្ថលេខាលើអនុស្សារណៈនៃកិច្ចព្រមព្រៀង និងអនុម័តប្លង់មេសាងសង់អាកាសយានដ្ឋានអន្តរជាតិកោះរ៉ុង​នា​ថ្ងៃ​ម្សិលមិញ។ នេះ​ជា​គម្រោងអាកាសយានដ្ឋានអេកូទេសចរណ៍ (ប្រភេទ4C) ដែលតាម​ផែន​ការ ត្រូវចំណាយថវិកា ប្រមាណ ៣០០ លានដុល្លារ និងគ្រោងបញ្ចប់ការសាងសង់ ក្នុងរយៈពេល ៥ ឆ្នាំ​ខាង​មុខ។

គម្រោង​សាង​សង់​អាកាសយានដ្ឋាន​ថ្មី​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​ការអភិវឌ្ឍន៍វិស័យទេសចរណ៍តំបន់កោះ-ឆ្នេរសមុទ្រកម្ពុជា។

ក្រុមហ៊ុន កោះរ៉ុង ឌីវេឡបមេន ខេមភីនី ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប។ ​សម្ព័ន្ធ​ក្រុមហ៊ុន​ដ៏​ធំ​របស់​កម្ពុជា​នេះ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០០៨ បានចុះហត្ថលេខាជួលកោះរ៉ុង ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាភាគីតំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា ដើម្បីទទួល​សិទ្ធិ​អភិវឌ្ឍ​កោះ​ដ៏​មាន​ប្រជាប្រិយភាព​នេះ ទៅ​ជាតំបន់អភិវឌ្ឍន៍ពាណិជ្ជកម្ម រមណីយដ្ឋានទេសចរណ៍ធម្មជាតិ រួមទាំងអាកាសយានដ្ឋានផងដែរ៕

អត្ថបទ៖ ទារិកា

មតិយោបល់