• 2023-01-20 08:20:27
  • ព័ត៌មាន

ក្រសួង​ទេសចរណ៍ ប្រកាស​ពីអាហារូបករណ៍​ជំនាញ​ទេសចរណ៍​ជាភាសាចិន

  • 2023-01-20 08:20:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​ទេសចរណ៍​នៅ​ថ្ងៃ​នេះ បាន​ប្រកាស​ពីអាហារូបករណ៍​ជំនាញ​ទេសចរណ៍​ជាភាសាចិនចំនួន ១០កន្លែង​ជូន​ដល់​ពលរដ្ឋ​កម្ពុជា​ដែល​ចង់​មាន​ជំនាញ​ក្នុងវិស័យ​ទេសចរណ៍។

អាហារូបករណ៍​នេះ បាន​ពីវិទ្យាស្ថានទេសចរណ៍សៀងហៃ ក្រោយ​រៀន​ចប់ វិទ្យាស្ថាននេះ ដែលនឹងចេញវិញ្ញាបនបត្រ។ អាហារូបករណ៍​ជំនាញ​ទេសចរណ៍​នេះ ការសិក្សានឹងផ្តោតទៅលើ២​ចំណុច គឺ​ទី១. សិក្សារជាភាសាចិន ២. ទទួលបានចំណេះដឹងពីជំនាញទេសចរណ៍។

យោង​លើ​មូលហេតុ​នេះ ក្រសួង​ទេសចរណ៍ ប្រកាស​ជ្រើសរើស​បេក្ខជន បេក្ខនារី​ទាំង​ពីរ​ភេទ ចូល​រួម​វគ្គសិក្សា​នេះ ដោយ​ក្នុង​នោះ​សាធារណជន ឬ​សូម្បី​តែ​មន្ត្រី​រាជការ​ក៏​អាច​ចូល​រួមបាន។ យ៉ាង​ណា បេក្ខជន​ដែល​មាន​ចំណាប់​អារម្មណ៍ តម្រូវ​ឲ្យ​មាន​លក្ខខណ្ឌមួយ​ចំនួន​ដូចជា៖

  • បេក្ខជនទាំងពីរភេទត្រូវមានសញ្ជាតិខ្មែរ -ជាមន្រ្តីរាជការ បុគ្គលិកជាប់កិច្ចសន្យា បុគ្គលិកបម្រើការងារ ឬសិស្ស និស្សិតកំពុងសិក្សាក្នុងវិស័យ ទេសចរណ៍ -មានចំណេះដឹងភាសាចិនចាប់ពីកំរិត៤ឡើងទៅ (HSK4) -មានគោលដៅអភិវឌ្ឍជំនាញនិងចំណេះដឹងក្នុងវិស័យទេសចរណ៍

ព័ត៌មានលម្អិត​សូម​អាន​សេចក្ដី​ប្រកាស​របស់​ក្រសួង​ទេសចរណ៍​ខាង​ក្រោម៖

អត្ថបទ៖ ទារិកា

មតិយោបល់