/63d0fa48543f8_1674639900_medium.jpg)
- 2023-01-25 12:12:13
- ព័ត៌មាន
កម្ពុជាអនុញ្ញាតឱ្យវិស័យឯកជនបារាំងវិនិយោគ ១០០% លើផ្លូវដែកល្បឿនលឿនពីភ្នំពេញ ទៅហូជីមិញ
- 2023-01-25 12:12:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជាអនុញ្ញាតឱ្យវិស័យឯកជនបារាំងវិនិយោគ ១០០% លើផ្លូវដែកល្បឿនលឿនពីភ្នំពេញ ទៅហូជីមិញ
ចន្លោះមិនឃើញ
កម្ពុជាអនុញ្ញាតឱ្យវិស័យឯកជនបារាំងវិនិយោគ ១០០% លើផ្លូវដែកល្បឿនលឿនពីរាជធានីភ្នំពេញ ទៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។ នេះបើតាមការចុះផ្សាយរបស់អង្គភាពសារព័ត៌មានជាតិកម្ពុជា AKP។
បើតាមប្រភពខាងលើបានឱ្យដឹងថា ការសម្រេចដូច្នេះបានធ្វើឡើងក្នុងជំនួបរវាងសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋមន្ត្រីប្រតិភូអមក្រសួងការបរទេសបារាំង លោក អូលីវីយេ បិច (Olivier Becht) នៅព្រឹកថ្ងៃពុធនេះ។
ខាងបារាំងបានលើកឡើងថា ខ្លួនកំពុងតែសិក្សាស្វែងរកអាទិភាពនៃការវិនិយោគនៅកម្ពុជា ដោយក្នុងនោះរួមបញ្ចូលទាំងការវិនិយោគលើផ្លូវដែក វិស័យដឹកជញ្ជូននានា វិស័យថាមពល ក៏ដូចជាវិស័យសំខាន់ៗផ្សេងៗទៀត។
ក្នុងពេលនោះដែរ សម្ដេចបានឆ្លើយតបថា កម្ពុជាបើកភ្លើងខៀវឱ្យវិនិយោគិនបារាំង វិនិយោគ ១០០% លើខាងផ្លូវដែកល្បឿនលឿនពីភ្នំពេញ ទៅទីក្រុងហូជីមិញ។
កម្ពុជាមានផ្លូវដែក ២ខ្សែធំៗ គឺពីភ្នំពេញ-ប៉ោយប៉ែត និងភ្នំពេញ-ព្រះសីហនុ។
នាពេលថ្មីៗនេះដែរ កម្ពុជាក៏មានគម្រោងសាងសង់ផ្លូវដែកល្បឿនលឿនពីភ្នំពេញ ទៅប៉ោយប៉ែត មានល្បឿន ១៦០គីឡូម៉ែត្រ/ម៉ោង ដែលនឹងចំណាយថវិកា ៤,៦ប៊ីលានដុល្លារ៕