• 2023-01-26 04:08:00
  • ព័ត៌មាន

សម្តេចតេជោ បានថ្លែងថា សិង្ហបុរីរីកចម្រើន ដោយសារមានធនធានមនុស្សពូកែ ហើយកម្ពុជាមានបរិមាណតែគុណភាពនៅមានកម្រិត

  • 2023-01-26 04:08:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចែកសញ្ញាបត្រ ជូននិស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៃសាកលវិទ្យាល័យវេស្ទើន ជាង៣ ០០០នាក់ ដែលពួកគេបានបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា២០១៩-២០២០ ឆ្នាំសិក្សា២០២០-២០២១ និងឆ្នាំសិក្សា២០២១-២០២២ កន្លងទៅ។

សម្ដេចតេជោ លោកបានថ្លែងក្នុងពិធីនេះថា «ធនធានមនុស្ស គឺជារឿងចាំបាច់សម្រាប់សង្គមជាតិ ប្រទេសសិង្ហបុរីរីកចម្រើន ដោយសារមានធនធានមនុស្សរបស់ប្រទេសគេពូកែៗ ហើយធនធានមនុស្សនៅកម្ពុជា មានហើយបរិមាណ តែគុណភាពនៅមានកម្រិតនៅឡើយ» ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី លោកបានថ្លែងបន្ថែមទៀតថា ប្រទេសសិង្ហបុរី ប្រកាន់គោលការណ៍ចម្បង គឺសន្តិភាព ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់ ហើយការអប់រំវិញគឺមានខ្លាំងក្លា ទើបធ្វើឱ្យធនធានរបស់ប្រទេសគេខ្លាំងក្លាដែរ ។ ទន្ទឹមនេះដែរសម្ដេចបាន ជំរុញឱ្យគ្រឹះស្ថានអប់រំយកចិត្តទុកដាក់ពង្រឹងគុណភាពបណ្តុះបណ្តាល ហើយការបណ្តុះបណ្តាលមិនមែនដើម្បីយកសញ្ញាបត្រនោះទេ គឺត្រូវធ្វើឱ្យមានចំណេះដឹងពិតប្រាកដ។

សូមជម្រាបថា ពិធីប្រគល់សញ្ញាបត្រនេះ បានធ្វើឡើងនៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ ដោយមាននិស្សិតនិស្សិតជ័យលាភី នៃសាកលវិទ្យាល័យវេស្ទើនសរុប៣២៣២នាក់ក្នុងនោះក៏មាននិស្សិតស្រីចំនួន១៨៩៧នាក់ផងដែរ៕

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់