/June_27/63d20ba89b8b0_1674709920_medium.jpg)
- 2023-01-26 05:29:47
- ព័ត៌មាន
សម្ដេចតេជោ ថាកម្ពុជាគ្មានសមត្ថភាពផ្ដល់ជំនួយយោធាទៅឱ្យអ៊ុយក្រែនទេ ឯបញ្ហាបង្រៀនដោះមីនជា រឿង "មនុស្សធម៌"
- 2023-01-26 05:29:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្ដេចតេជោ ថាកម្ពុជាគ្មានសមត្ថភាពផ្ដល់ជំនួយយោធាទៅឱ្យអ៊ុយក្រែនទេ ឯបញ្ហាបង្រៀនដោះមីនជា រឿង "មនុស្សធម៌"
ចន្លោះមិនឃើញ
ដោយមានអ្នកលើកឡើងថា កម្ពុជាបានផ្ដល់ជំនួយយោធាដល់អ៊ុយក្រែននោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាក់សារជាថ្មីថា កម្ពុជាគ្មានសមត្ថភាពដើម្បីផ្ដល់ជំនួយយោធាទៅឱ្យអ៊ុយក្រែននោះទេ ឯរឿងកម្ពុជាជួយបណ្ដុះបណ្ដាលអ្នកដោះមីនអ៊ុយក្រែន គឺជាកិច្ចការមនុស្សធម៌សុទ្ធសាធ។
សម្ដេចថ្លែងដូច្នេះ នៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យវេស្ទើន ប្រមាណជាង ៣ ០០០ អង្គ/នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣។ សម្ដេចតេជោគូសបញ្ជាក់ថា កម្ពុជាបានជួយបណ្ដុះបណ្ដាលអ្នកដោះមីន ដែលមកតាំងពីប្រទេសកូឡំប៊ី និងប្រទេសមួយចំនួនផ្សេងទៀត មករៀនដោះមីននៅកម្ពុជា ដោយ កម្ពុជាមានមជ្ឈមណ្ឌលមីនអាស៊ាន ដែលមានទីតាំងនៅកម្ពុជា។
សម្ដេចតេជោបន្តថា យើងបានជួយបណ្ដុះបណ្ដាលអ្នកដោះមីន ដែលមកតាំងពីប្រទេសកូឡំប៊ី និងប្រទេសមួយចំនួនផ្សេងទៀត មករៀនដោះមីននៅកម្ពុជា ដោយ កម្ពុជាមានមជ្ឈមណ្ឌលមីនអាស៊ាន ដែលមានទីតាំងនៅកម្ពុជា៕