/June_27/63d22f6bd08f4_1674719040_medium.jpg)
- 2023-01-26 07:55:05
- ព័ត៌មាន
មិនធម្មតា! បុរសចិនម្នាក់ច្នៃកម្ទេចដែក ទៅជារថពាសដែក រកចំណូលបានជាច្រើនពីការជួលឲ្យអ្នកទេសចរ និងក្រុមផលិតភាពយន្ត
- 2023-01-26 07:55:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនធម្មតា! បុរសចិនម្នាក់ច្នៃកម្ទេចដែក ទៅជារថពាសដែក រកចំណូលបានជាច្រើនពីការជួលឲ្យអ្នកទេសចរ និងក្រុមផលិតភាពយន្ត
ចន្លោះមិនឃើញ
ដូចពាក្យចាស់ពោលថា រពិសដៃផ្ទៃឆ្អែត មិនខុសនោះទេ ជាក់ស្ដែងមានបុរសជនជាតិចិនម្នាក់ បានធ្វើឲ្យមនុស្សជាច្រើនកោតសរសើរមិនដាច់ពីមាត់ បន្ទាប់ពីលោកបានបង្កើតរថពាសដែកមួយគ្រឿងពីកម្ទេចដែកអេតចាយផ្សេងៗ ដែលជនធម្មតាគិតថាជារបស់ឥតប្រយោជន៍។
បើតាមប្រភព បុរសរូបនេះ គឺជាមនុស្សមានចំណូលចិត្តខាងគ្រឿងម៉ាស៊ីនបានចំណាយពេលជាច្រើនឆ្នាំច្នៃកម្ទេចដែកទៅជារថពាសដែក និងអស់ប្រាក់ប្រមាណ ៤ ៤០០ដុល្លារអាមេរិក។ គំនិតច្នៃប្រឌិតរបស់លោកបានប្រែក្លាយពាក្យរិះគន់ទាំងប៉ុន្មាន ពីមនុស្សជុំវិញខ្លួនទៅជាការកោតសរសើរគ្រប់ៗគ្នារហូតល្បីដល់បណ្ដាញសារព័ត៌មាន និងទូរទស្សន៍ក្នុងប្រទេសចិន និងនៅបរទេសជាដើម។
លោកមានឈ្មោះ Shi Yangiang អាយុ ៣១ឆ្នាំ ជាជាងម៉ាស៊ីន រស់នៅទីក្រុង Rizhao ខេត្តសានទុង ប្រទេសចិន និងធ្លាប់ធ្វើជាទាហានអស់រយៈពេលជាច្រើនឆ្នាំ។ អតីតយុទ្ធជនរូបនេះ បានជ្រើសរើសអាជីពជាជាងម៉ាស៊ីនព្រោះវាទាក់ទងនឹងយោធា។
គំនិតបង្កើតរថពាសដែកផ្ទាល់ខ្លួន គឺកើតមានរយៈពេល ២ឆ្នាំកន្លងទៅហើយ។ លោក Shi បានសិក្សាស្រាវជ្រាវ និងព្រីនចេញជាក្រដាស រួចសម្រេចដើរទិញបន្ទះដែកយានយន្តនានា។ លោកបានចំណាយពេលជាង ៧ខែ ដើម្បីផ្សាផ្គុំទៅជាយានក្នុងក្ដីសុបិនដោយប្រើគ្រឿងបន្លាស់ផ្សេងៗ រួចបាញ់ពណ៌បែបទាហាន។
តើលោកចំណេញអ្វីក្នុងការផលិតរថពាសដែកចម្លងមួយនេះ? លោកបានបង្ហើបឲ្យដឹងថា ខ្លួនបានចំណូលជាបន្តបន្ទាប់តាមរយៈការជួលឲ្យអ្នកទេសចរ និងក្រុមផលិតភាពយន្ត យកទៅប្រើតាមរយៈគោលបំណងផ្សេងៗគ្នា៕