- 2023-01-31 02:28:00
- ព័ត៌មាន
ប្រែប្រួលទៀតហើយ! ចាប់ពីថ្ងៃទី១-៧ ខែកុម្ភៈ អាកាសធាតុនឹងថមថយត្រជាក់ ហើយអាចមានភ្លៀងធ្លាក់អន្លើៗ
- 2023-01-31 02:28:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រែប្រួលទៀតហើយ! ចាប់ពីថ្ងៃទី១-៧ ខែកុម្ភៈ អាកាសធាតុនឹងថមថយត្រជាក់ ហើយអាចមានភ្លៀងធ្លាក់អន្លើៗ
ចន្លោះមិនឃើញ
ចេញសេចក្តីជូនដំណឹង ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី ៣១ ខែកមរានេះ បានបញ្ជាក់ថា អាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី១-៧ ខែកុម្ភៈ ឆ្នាំ២០២៣ បន្តទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសាន្ត ដែលនឹងថមថយឥទ្ធិពល មកត្រឹមកម្រិតខ្សោយ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖
១៖តំបន់ទំនាបកណ្តាល
សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
សីតុណ្ហភាពអតិបរមា មានពី ៣២-៣៥ °C
អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីខ្សោយ ទៅមធ្យមដោយអន្លើ។
២៖ តំបន់ខ្ពង់រាប
សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C
អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីខ្សោយ ទៅមធ្យមដោយអន្លើ ។
៣៖តំបន់មាត់សមុទ្រ
សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C
អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតខ្សោយ៕