• 2023-01-31 03:21:00
  • ព័ត៌មាន

ប្រទះត្រីផ្សោតទឹកប្រៃ ចម្លែកពណ៌ផ្កាឈូក ដែលជាពូជកម្របំផុតនៅខេត្តកែប

  • 2023-01-31 03:21:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការប្រទះឃើញផ្សោតទឹកប្រៃ រឺ ត្រី Dolphin នៅខេត្តកែប មិនមែនជារឿងទីមួយទេ តែអ្វីដែលចម្លែកនិងកម្រឃើញបំផុតនៅកម្ពុជានោះគឺ ផ្សោតទឹកប្រៃរឺ ត្រីDolphin ដែលចម្លែកមានពណ៌ផ្កាឈូក ដែលជាពូជកម្របំផុតបង្ហាញវត្តមាននៅខេត្តកែប ។ នេះបើតាមការបង្ហោះរូបភាពប៉ុន្មានសន្លឹកនៅលើទំព័រហ្វេសប៊ុក ផ្ទាល់ខ្លួនឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣នេះ។

តាមប្រភពឯកឧត្តមរដ្ឋមន្ត្រិបានបញ្ជាក់ថា «ផ្សោតនៅកែប ! អ្នកអូសអួនឆក់ បានប្រឈមនឹងច្បាប់ជាបន្តបន្ទាប់ហើយ។ មិនបាច់ចាំចាប់បានតែបទល្មើសជាក់ស្តែងទេ ។ ឱ្យតែប្រព្រឹត្តខុសហើយ មន្ត្រីអនុវត្តច្បាប់នឹងទៅដល់ផ្ទះតែម្តង ! អ្នកដូរពណ៌ទូក ក៏មិនឱ្យថ្នាំលាបស្ងួតទាន់ដែរ»។ សារឯកឧត្តមចង់បញ្ជាក់ន័យដល់ជនខិលខូល អ្នកអូសអួនឆក់ នេសាទខុសច្បាប់ ផ្សេងៗព្យាយាមកុំប៉ះពាល់ត្រីផ្សោតប្រភេទកម្រជិតផុតពូជមួយនេះ ដើម្បីជាប្រយោជន៍ដល់កម្ពុជា ពិសេសក៏អាចទាញចំណូលទេសចរណ៍តាមរយៈសត្វផ្សោតពណ៌ផ្កាឈូកនេះបានផងដែរ សូមជួយថែរក្សាទាំងអស់គ្នា។

ផ្សោតទឹកប្រៃ រឺ ត្រី Dolphin ពណ៌ផ្កាឈូកប្រភេទនេះ មានដោយប្រទេសនិងតំបន់ ហើយមិននឹកស្មានមាននៅប្រទេសកម្ពុជាយើង គេអាចហៅឈ្មោះត្រីដូហ្វីននេះ មានឈ្មោះខ្មែរថា ផ្សោតឃ្លាច និង ឈ្មោះអង់គ្លេស Indo-Pacific Humpback dolphin និងឈ្មោះវិទ្យាសាស្ត្រ Sousa Chinensis ។ ផ្សោតទាំងនេះគឺជាប្រភេទសត្វផ្សោតជិតផុតពូជ ដែលល្បីល្បាញដោយសាររូបរាង និងពណ៌ផ្កាឈូកខុសគេតែមួយគត់របស់វា។ ផ្សោតពណ៌ផ្កាឈូកជាប្រភេទមានដោយកម្រ និងបានចុះបញ្ជីក្រហម IUCN (DD) ជាប្រភេទមិនទាន់មានព័ត៌មាន និងទិន្នន័យគ្រប់គ្រាន់លើពិភពលោក ៕

ប្រភព៖ ឌិត ទីណា - DITH Tina និង Aplus Tripz

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់