- 2023-01-31 04:25:00
- ព័ត៌មាន
ពលរដ្ឋខេត្តព្រះសីហនុ ស្នើសុំអាជ្ញាធរមានវិធានការ ចំពោះអ្នកលក់មួយចំនួនមិនយកក្រដាសប្រាក់១០០រៀល
- 2023-01-31 04:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពលរដ្ឋខេត្តព្រះសីហនុ ស្នើសុំអាជ្ញាធរមានវិធានការ ចំពោះអ្នកលក់មួយចំនួនមិនយកក្រដាសប្រាក់១០០រៀល
ចន្លោះមិនឃើញ
សាធារណៈជនជាច្រើននៅខេត្តព្រះសីហនុ បានលើកឡើងពីបញ្ហា អ្នកលក់មួយចំនួន មិនទទួលយកក្រដាសប្រាក់ ១០០រៀល ។ ករណីនេះសាធារណៈជន ស្នើសុំដល់អាជ្ញាធរ និងស្ថាប័នជំនាញ មានវិធានការ។ នេះបើតាមការផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការណ៍ ប្រជាជន ខេត្តព្រះសីហនុ នាថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២៣នេះ ។
ប្រភពដដែលបានបញ្ជាក់ឱ្យដឹងបន្ថែមទៀតថា អ្នកលក់មួយចំនួន មិនទទួលយកក្រដាសប្រាក់ ១០០រៀល ពីផ្ញៀវដែលទិញទំនិញរបស់ខ្លួនទេ ប៉ុន្ដែពេលអាប់លុយឱ្យភ្ញៀវ អាចមានក្រដាស ១០០រៀលបាន ការធ្វើទង្វើរនេះហាក់មិនសមរម្យសោះ ព្រោះថាក្រដាសប្រាក់១០០រៀល ត្បិតតិចតួចក្ដីប៉ុន្តែក៏ជាក្រដាសប្រាក់របស់ជាតិ ដែលដាក់ឱ្យដំណើរការទូទាំងប្រទេស ការដែលមិនទទួលយកក្រដាសប្រាក់ប្រភេទនេះ គឺដូចជាការមិនឱ្យតម្លៃ ដល់ប្រាក់រៀលរបស់ជាតិដូច្នេះដែរ សូមអាជ្ញាធរ និងស្ថាប័នជំនាញពាក់ព័ន្ធត្រួតពិនិត្យ ចំពោះករណីនេះ ។
ទន្ទឹមនេះដែរ ស្ថាប័នពាក់ព័ន្ធបានជម្រាបដល់ពលរដ្ឋនៅខេត្តព្រះសីហនុ ដែលជួបប្រទះផ្ទាល់ ករណីមានហាង ឬ អ្នកលក់ ដែលមិនទទួលក្រដាសប្រាក់ ១០០រៀល សូមថតរូប ទីតាំង រួចផ្ញើរចូលមក តេលេក្រាម ឬ ផេក ប្រជាជន ខេត្តព្រះសីហនុ ដើម្បីបញ្ជូនព័ត៌មានទាំងនេះ ទៅកាន់ អាជ្ញាធរ ស្ថាប័នជំនាញ ចាត់វិធានការតាមនីតិវិធីច្បាប់ ៕
ប្រភព៖ ប្រជាជន ខេត្តព្រះសីហនុ